UEFA បានសម្រេច​ផ្អាក​ការប្រកួត​ក្របខណ្ឌ Champions League ជា​ផ្លូវការ​

202
ចែករម្លែក

ស្ថាប័ន UEFA បាន​ផ្អាក​កម្មវិធី​ប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ជា​ផ្លូវការ ហើយ​មិនបាន​កំណត់ កាលបរិច្ឆេទ​ថា នឹង​លេង​នៅពេលណា​នោះទេ​។​
​ ​
​ស្ថាប័ន​គ្រប់​បាល់ទាត់​នេះ​បានប្រកាសថា​ការប្រកួត​ក្របខ័ណ្ឌ Champions League ក្របខ័ណ្ឌ Europa League និង​ការប្រកួត​ក្របខ័ណ្ឌ Champions League នារី​ត្រូវបាន​ផ្អាក​។​
​ ​
សេចក្តីសម្រេច​នេះ​បាន​កើតមាន បន្ទាប់ពី​កិច្ចប្រជុំ​សមាគម​ក្លិប​បាល់ទាត់​នៅ​អឺរ៉ុប​ដែល ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ដែល​បង្ក​ផលប៉ះពាល់​ដល់​វិស័យបាល់ទាត់​នេះ​។​
​ ​
ការប្រកួត​ក្របខ័ណ្ឌ​ទាំងបី​នេះ គ្រោង​ចាប់ផ្តើម​នៅ​ខែឧសភា ហើយ​ការផ្អាក​សកម្មភាព​នេះ មានន័យថា UEFA មិនដឹងថា នៅពេលនេះ​ការប្រកួត​បាល់ទាត់​នឹង​ចាប់ផ្តើម​ជាថ្មី​នោះទេ ប៉ុន្តែ​ទទួលស្គាល់ថា រដូវ​កាល​ប្រកួត​នៅ​ឆ្នាំនេះ​នឹងមិន​អាច​បញ្ចប់​ត្រឹម​ខែមិថុនា​បានទេ​។​
​ ​
ប៉ុន្តែ​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​ទំនងជា​មានការ​ប្រែប្រួល ច្រើន ខណៈ​គ្មាន​ពេលវេលា​សម្រាប់​ការប្រកួត​ជម្រុះ​ដែល​គ្រោង​ចាប់ផ្តើម​នៅ​ខែ​កក្ដ​ដា ហើយ​ការប្រកួត​ដណ្តើម European Cup ថ្មី​អាច​នឹង​វិល​ទៅរក​ប្រព័ន្ធ​ជម្រុះ​ចាស់​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ស្ថាប័ន UEFA

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ