ស្ត្រីម្នាក់ចាញ់បោកគេ គិតខ្លី ចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ សណ្ឋាគារមួយ ក្នុងក្រុងកំពង់ ឆ្នាំង

315
ចែករម្លែក

ដោយ៖សន សក្តា:កំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដោយសារតែខូចចិត្តចាញ់បោកគេ អស់លុយរលីងពីខ្លួន ហើយគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតដោយចង
កសម្លាប់ខ្លួននៅក្នុងបន្ទប់ លេខ២០៣ នៅក្នុងសណ្ឋាគារ ផាម៉ា ដែលមានទីតាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍ធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចដែលបានចុះទៅពិនិត្យសាកសព ចងកសម្លាប់ខ្លួននោះ អត្តឃាតជនមានឈ្មោះ ម៉ៅ ដារាមី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនេះ​គឺពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន គឺមិនមាន​ពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។

សាកសពត្រូវបានប្រគល់ឲ្យបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម