ស្ត្រីឥណ្ឌាម្នាក់តាំងខ្លួនជាព្រះគ្រវីដាវដាក់ប៉ូលិស ត្រូវបានចាប់ដាក់គុក ក្នុងពេលឥណ្ឌាបិទប្រទេសទាំងមូល(វីដេអូ)

312
ចែករម្លែក

ប៉ូលិសក្នុងប្រទេសឥណ្ឌាមិនបានត្រៀមខ្លួនសម្រាប់ការឈ្លោះទាស់ទែងគ្នា ដែលបានកើតឡើងនោះទេ ក្រោយនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី ប្រកាសបិទប្រទេស២១ថ្ងៃដើម្បីពន្យឺតការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានឆ្លងដល់មនុស្សជាង ៦០០ នាក់។

ប៉ូលិសក្នុងរដ្ឋអ៊ូតថាប្រាដេសបានជួបគ្រាលំបាក នៅពេលស្ត្រីម្នាក់តាំងខ្លួនជាព្រះបានព្យាយាមជំទាស់នឹងបទបញ្ជាបិទប្រទេស។

រឿងនេះកើតឡើង ខណៈស្ត្រីតាំងខ្លួនជាព្រះស្លៀកពាក់ឈុតប្រពៃណីសារីពណ៌ក្រហម បានគ្រវីដាវដាក់ប៉ូលិសនិងបដិសេធបញ្ឈប់កម្មវិធីជួបជុំបែបសាសនាហិណ្ឌូរបស់នាង។

ត្បិតប៉ូលិសព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ក៏ស្ត្រីនោះនៅតែព្យាយាមជំទាស់នឹងបទបញ្ជារបស់ក្រសួងសុខាភិបាល។ ប៉ូលិសបានសម្រេចប្រើដំបងវាយបំបែកហ្វូងមនុស្ស និង ចាប់អូសស្ត្រីកាន់ដាវនោះបោះចូលក្នុងរថយន្តប៉ូលិសយកទៅដាក់គុក៕ ដោយ៖ កញ្ញាដាលីស

ស្ត្រីតាំងខ្លួនជាព្រះម្នាក់នេះត្រូវបានប៉ូលិសចាប់ដាក់គុកព្រោះប្រឆាំងបទបញ្ជាបិទប្រទេសទាំងមូល