ដល់កហើយ! ក្មេងប្រុសពីរនាក់បងប្អូនក្លាយខ្លួនជាចោរត្រូវចាប់ខ្លួននៅខេត្តព្រះសីហនុ

182
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ជនសង្សយ័២នាក់បងប្អូនត្រូវបាននគរបាលឃាត់ខ្លួនពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៍ទៃដែលប្រព្រឹត្តឡើងក្នុងភូមិពូធឿង ឃុំបិត ត្រាំងស្រុកព្រៃនប់ខេត្ត ព្រះសីហ នុកាលពីរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០។

មន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្សយ័ទី -១.ឈ្មោះ សុខ ខេមរា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី-២.ឈ្មោះ សុខ បញ្ញា ភេទ ប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរជាបងប្អូនបង្កើត មានទីលំ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។

វត្ថុតាងដកហូតបានម៉ូតូម៉ាកសុីរ៉ូស ដោះក្បាំង គ្មានផ្លាកលេខ(បែកគ្រាប់សោរ)មួយគ្រឿង ទូរសព្ទ័ដៃ៣គ្រឿង និងឧបករណ៍សម្រាប់ចោរកម្មមួយចំនួនទៀត។

ជនសង្សយ័ត្រូវបានកសាងសំណុំរឿងបញ្ជូនតាមខ្សែរបណ្តោយរបស់ប៉ូលីសមកស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តរនិតិវិធី៕/B