ក្រុមហ៊ុន Huawei ចេញទូរស័ព្ទថ្មីស៊េរីខ្ពស់ ត្បិតមេរោគកូវីដ១៩កំពុងរាតត្បាតលើពិភពលោក

411
ចែករម្លែក

កាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនា ក្រុមហ៊ុន Huawei បានដាក់បង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ពាសពេញពិភពលោកក៏ដោយ។

ក្រុមហ៊ុនទូរគមនាគមន៍យក្សចិននេះបានផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះតាមអនឡាញដោយគ្មានទស្សនិកជនចូលមើលផ្ទាល់នៅចំពោះមុខលោក រីឆាត យូ នាយកប្រតិបត្តិក្រុមហ៊ុន Huawei ដែលនិយាយថា “ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុវត្ថិភាពនិងសុខភាពល្អ”។

ស្មាតហ្វូនត្រកូល P40 ចំនួនបីប្រភេទត្រូវបានដាក់បង្ហាញ ទោះបីជាគ្មានកម្មវិធី Android របស់ Google ដោយសារតែការហាមឃាត់ការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដែលនេះមានន័យថាទូរស័ព្ទត្រកូលនេះមិនអាចផ្តល់សិទ្ធិចូលដំណើរការកម្មវិធីដូចជា YouTube និងផែនទី Google Maps បានទេ។

លោក បិន វូដ ប្រធានស្រាវជ្រាវនៅក្រុមហ៊ុនវិភាគ CCS Insight បាននិយាយថា “គ្មានពេលវេលាណាអាក្រក់ជាងពេលនេះឡើយក្នុងការបញ្ចេញស្មាតហ្វូនគុណភាពខ្ពស់ ដោយហេតុថាពិភពលោកកំពុងរងគ្រោះពីជំងឺរាតត្បាត ប៉ុន្តែក្រុមហ៊ុន Huawei ប្រហែលជាស្ថិតនៅទីតាំងល្អជាងគូប្រជែងរបស់ខ្លួន។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្លាក់ចុះការលក់នៅក្រៅប្រទេសចិន ដែលឥឡូវសូម្បីគូប្រជែងក៏កំពុងធ្លាក់ចុះការលក់ខ្លាំងដែរ”។

ការផ្តោតសំខាន់ភាគច្រើនគឺទៅលើបច្ចេកវិជ្ជាថតរូប ដែលជាថ្មីម្តងទៀតត្រូវបានរចនាជាមួយក្រុមហ៊ុនផលិតកាមេរ៉ាអាល្លឺម៉ង់ Leica ។

ការមេរ៉ាថ្មីរបស់ទូរស័ព្ទត្រកូល P40 គឺមានលក្ខណៈពិសេសអាច Focus បានលឿន អាចហ្ស៊ូមក្នុង Pro+ ម៉ូតបាន ១០ ដង និងបច្ចេកវិជ្ជា AI ដើម្បីលុបចោលនូវចំណាំងផ្លាត នៅពេលថតផ្ទៃឆ្លុះដូចជាកញ្ចក់ជាដើម។

ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវឧបករណ៍មិនមែនស្មានតហ្វូនជាច្រើនទៀតផងដែរ រួមមាន បាស់ស្ពីកឃើឈ្មោះ Sound X នាឡិកាឆ្លាតស៊េរីថ្មី និងវ៉ែនតាឆ្លាតបំពាក់ជាមួយស្ពីកឃើដែលអាចទទួលការហៅទូរស័ព្ទចេញចូលបាន៕ ដោយ៖ កញ្ញាដាលីស

Huawei បញ្ចេញស្មាតហ្វូន P40 កាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម