សង្ស័យស្រវឹង បើករថយន្ត ពាក់ផ្លាកលេខខេមរភូមិន្ទ បុករះផ្ទះប្រជាពលរដ្ឋ ព្យាយាមបើករត់ ត្រូវសមត្ថកិច្ចដេញចាប់បាន

214
ចែករម្លែក

ដោយ:ម៉ារ៉ា:ភ្នំពេញ: បុរសម្នាក់ទើបនឹងចេញពីផឹកស៊ី បើករថយន្តពាក់ផ្លាក លេខ ខេមរភូមិន្ទ បុករះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនិងម៉ូតូកង់បីមួយគ្រឿង​ម៉ូតូមួយ​គ្រឿង រួមនិងសម្ភារមួយចំនួន​រងការខូចខាតយ៉ាងដំណំរួចព្យាយាម​បើករត់​ផ្អើលអស់សមត្ថកិច្ចជាច្រើនខណ្ឌដេញចាប់បានរថយន្តនិងអ្នកបើកបរមកវិញ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១យប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២០ នៅចំណុចស្ពានទី២ មុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីបុរសម្នាក់បានប្រាប់ឲ្យដឹងថា មុនកើតហេតុម្ចាស់រថយន្តបង្ក​បានផឹកស៊ី​នៅផ្ទះរបស់គេនៅខាងក្រោយវត្តទូលសង្កែ ចំណុចផ្លូវរថភ្លើង​ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ហើយបានហៅរូបគាត់ដែលនៅផ្ទះ​ក្បែរគ្នាទៅចូលរួមផឹកស៊ីជាមួយគ្នាដែរ។បន្ទាប់មកប្រពន្ធគាត់បានខលឲ្យ​មកផ្ទះវិញ ស្រាប់តែម្ចាស់រថយន្តបង្កបានសុំរូបគេមកផឹកស៊ីនៅផ្ទះគាត់ដែរ​។ពេលផឹកស៊ីចប់សព្វគ្រប់​ស្រាប់តែម្ចាស់រថយន្តបង្កបានឡើងបើករថយន្ត​ម៉ាកម៉ាស្ដារពាក់ផ្លាកលេខខេមរភូមិន្ទ02 2-6321ស្រាប់តែបុករះផ្ទះប្រជាពលរដ្ឋ ៣ ខ្នង​ម៉ូតូកង់បីមួយគ្រឿង​ម៉ូតូមួយគ្រឿងនិងសម្ភារជាច្រើនរប៉ាត់រប៉ាយ​ខូចខាតយ៉ាងដំណំ ។រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋផ្ទុះកំហឹងនាំគ្នាយកដុំថ្មដេញគប់លើរថយន្តបណ្ដាលឱ្យបែកកញ្ចក់ខាងមុខនិងរងរបួសអ្នកបើកបរបណ្តាលឲ្យបែកក្បាល ហើយនៅតែមិនឈប់​ព្យាយាមបានបើករត់រហូតផ្អើលអស់សមត្ថកិច្ច​ជាច្រើនខណ្ឌបាននាំគ្នាដេញចាប់រថយន្តរហូតមកដល់ចំណុចស្ពានទី២ មុខមន្ទីរពេទ្យរុស្ស៊ីក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ទើបសមត្ថកិច្ចឃាត់បានអ្នកបើកបរនិងរថយន្ត។

បន្ទាប់មកសមត្ថកិច្ចខណ្ឌមានជ័យបានទំនាក់ទំនងទៅខាងសមត្ថកិច្ចខណ្ឌឫស្សីកែវចុះមកយករថយន្តបង្កទៅកន្លែងកើតហេតុវិញដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕/Ha