សមត្ថកិច្ច​ដែល​ហ៊ាន​ចូល​ជួយ​ជនរងគ្រោះ​ពេល​ភ្លើង​ឆេះ​ផ្ទះ​ខ្លាំង​ការពិតជា​តារា​សម្តែង​ម្នាក់

270
ចែករម្លែក

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​មាន​ហេតុការណ៍ អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​លោកយាយ​ម្នាក់​បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​។​

​ទន្ទឹមនឹង​ហេតុការណ៍​មហា​រន្ធត់​នេះ​កើតឡើង ស្រាប់តែ​លេចមុខ​នូវ​សមត្ថកិច្ច​ដ៏​ក្លាហាន ម្នាក់​បាន​ចូលចាប់​ឆក់យក​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នេះ​ក្នុង​កាយវិការ​គំរូ​គួរ​ឲ្យ​គោរព រហូត​មានការ​ទម្លាយ​ថា​បុរស​ខាងលើនេះ​គឺជា​តារា​សម្ដែង​ដ៏​ល្បី​គឺ​លោក ជិន ស៊ី​ណារ៉ាក់ ដែល​ប្រហែល​គ្រប់គ្នា​មិនទាន់​ភ្លេច​ថា​ជា​តួអង្គ​មួយ​ក្នុង​រឿង «​ខ្មោច​ប្រពន្ធ​អា​ទុយ​»​។ តាមរយៈ សកម្មភាព​ដ៏​ស្វាហាប់​ចាប់​ជួយ​ជនរងគ្រោះ​មហាជន និង​បណ្ដាញ​សង្គម​ក៏បាន​ដាក់​នាម លោក​ថា “​វីរបុរស​” ព្រម​ដោយ​ការកោតសរសើរ និង​ចែករំលែក​យ៉ាង​ព្រោងព្រាត​ឆ្លៀត​បន្ថែម ដោយ​ពាក្យ​ជូនពរ​ឲ្យ​លោក​ជោគជ័យ​ក្នុង​ជីវិត​ផងដែរ​។​

​ទង្វើរ​នេះ​បានធ្វើ​ឲ្យ​ប្រជាជន​នៅ​កន្លែងកើតហេតុ​កោតសរសើរ​ចំពោះ​រូបលោក​ជាខ្លាំង​ដោយ មិន​នឹកស្មានថា បុរស​ខាងលើនេះ​ហ៊ាន​ប្រថុយ​ជីវិត​ដើម្បី​ទៅ​ជួយ​ក្មេងស្រី​មិន​ខុសពី​ខ្សែ ភាពយន្ត​ហូលីវូដ​ឡើយ​។​

​ទោះបីជា​លោក​បាន​ជួយ​ក្មេងស្រី​រងគ្រោះ​ក្ដី តែ​គ្មាន​អ្នកណាម្នាក់​ចាប់អារម្មណ៍​ថា​លោក គឺជា​អ្នកសិល្បៈ​ឡើយ​ដោយសារតែ​អំឡុង​ពេលនោះ​ម្នាក់ៗ​កំពុងតែ​ភ័យ​ស្លន់ស្លោ​។ ក្រោយ កើត​ហើយ​រួចមក​ទើប​មហាជន​នាំគ្នា​ចាប់អារម្មណ៍​បានដឹងថា លោក​គឺជា​តារា​សម្ដែង​ល្បី ឈ្មោះ​មួយរូប​ឈ្មោះ ជិន ស៊ី​ណារ៉ាក់ ហើយក៏​ម្នាក់ៗ​នាំ​ស៊ែ​រលើ​ពេញ​លើ​ហ្វេ​ស​ប៊ុ​ក​តែម្តង​៕ ដោយៈ បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ