វិ​ប​តិ្ត​កូ​រ៉ូ​ណា​ធ្វើ​ឲ្យ​អនាគត​របស់ អូ​បា​មី​យាំង នៅ​ក្លិប​អា​សេណ​ល មាន​ស្ថិរភាព

157
ចែករម្លែក

កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​ទឹកប្រាក់​ជាច្រើន​លាន​ផោន​ត្រូវបាន​ពន្យារ​អំឡុងពេល​មាន​វិ​ប​តិ្ត នៃ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
ជាការ​ពិត​គឺថា​គ្មាន​ន​ណា​ម្នាក់​ដឹង​ច្បាស់​ឲ្យ​ប្រាកដថា ពេលណា​ទីផ្សារ​នឹងត្រូវ​បើក​ឬ​បិទ ដែល​ធ្វើ​ឲ្យ​ក្លិប​បាល់ទាត់​ធំៗ​ជាប់គាំង​។​
​ ​
កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) ដែល​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធីទៅ​ក្លិប Bayern Munich ក្នុងតម្លៃ​៩០​លាន​ផោន​នៅ​រដូវ​កាល​នេះ ខណៈពេល​កិច្ចព្រមព្រៀងផ្ទេរ​មួយចំនួន​នឹងត្រូវ​សម្រេច​ផងដែរ​។​
​ ​
ចា​ឌិន សាន​ចូ (Jadon Sancho) នៅតែ​ជឿថា ការផ្ទេរ​បន្ទាប់​របស់​ខ្លួន​គឺ​ប្រាកដជា​ក្របខណ្ឌព្រី​មី​ញ៉េ​លី​ក​ហើយ​នៅ​រដូវក្តៅ​នេះ​ស្របពេល​ក្លិប Dortmund ត្រៀម​សម្រេច​ជាមួយ​ក្លឹប យូ​ណាយ​ធី​ត​ក្នុងតម្លៃ​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​កីឡាករ​អង់គ្លេស​រូបនេះ​។
​ ​
ប៉ុន្តែ​រឿងនេះ​អាច​នឹងធ្វើ​ឲ្យ​កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ប្រឈម​នឹង​អនាគត​មិន​ច្បាស់លាស់ ខណៈ​ខ្សែប្រយុទ្ធ​ក្លឹប Arsenal រូបនេះ​ចង់​លេង​នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្លិប Barcelona បាន​ផ្តោត​គោលដៅ​លើ​កីឡាករ​រូបនេះ ប៉ុន្តែ​កិច្ចសន្យា ដែលមាន​តម្លៃ​ថ្លៃ​នោះ​ប្រហែលជា​មិនអាច​ទៅរួច​ទេ ស្របពេល​ក្លិប Real Madrid ក៏​កំពុង​តាម មើល​ស្ថានការណ៍​នេះ​ផងដែរ​។
​ ​
Barcelona មិនដឹងថា កំពុង​រៀបចំ​ផែនការ​យ៉ាងណា​នោះទេ ហើយ​ពួកគេ​មិនទាន់​ប្រាកដថា តើ​រដូវ​កាល​នេះ​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅពេលណា​នោះទេ​នៅ​រដូវ​កាល​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ