លី​អូ​ណេ​ល ម៉េ​ស​ស៊ី បរិច្ចាគ​ប្រាប់​មួយ​លាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​មន្ទីរ​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​

185
ចែករម្លែក

​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) របស់​ក្លិប បា​សេ​ឡូ​ណា​(Barcelona) បាន​បរិច្ចាគ ប្រាប់ ៩២០.០០០​ផោន ដើម្បី​ជួយ​ដល់​មន្ទីរ​ព្យាបាល​មួយ​ដែល​កំពុង​ព្យាបាល​ជំងឺ កូ​រ៉ូ​ណា និង​កំពុងតែ​ស្រាវជ្រាវ​ពី​ជំងឺ​នេះ​។​
​ ​
មន្ទីរពេទ្យ​នេះ​បានបញ្ជាក់​តាម​ទ្វី​ត​ធើ​ថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​បរិច្ចាគ ជា​បន្តបន្ទាប់​។ ការបរិច្ចាគ​នេះ កើតមាន​បន្ទាប់ពី​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី បាន​បរិច្ចាគ​ប្រាក់​ប្រហាក់ប្រហែលគ្នា​នេះដែរ​។​
​ ​
​គ្រូបង្វឹក​រូបនេះ​បាន​ជួយ​មូល​និ​ធី​ស​សម្រាប់​ទិញ​និង​ការផលិត​សម្ភារៈ​ពេទ្យ​និង​សម្ភារៈ​សម្រាប់​យុទ្ធនាការ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​។​
​ ​
ប្រធាន​មន្ទីរពេទ្យ​នេះ​សរសេរថា “​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ គឺជា​បញ្ហា​ប្រឈម​សុខភាព ដែល​ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​ទ្រង់ទ្រាយ​ធំ​និង​ការ​គាំពារ​សុខភាព​ដ៏​មាន​ប្រសិទ្ធភាព ប៉ុន្តែ​វា​ក៏​ចាំបាច់​ក្នុងការ​ប្រឈមមុខ​នឹង​ជំងឺ​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)