បុរសម្នាក់ដេកស្លាប់នៅលើផ្ទះក្រោយពីឡើងមកពីដុតជញ្ជ្រាំង មិនជាប់ពាក់ព័ន្ធនឹងជំងឺCOVID.19នោះឡើយ

171
ចែករម្លែក

កំពង់ឆ្នាំង:ដោយទេពកង្រីៈបុរសម្នាក់បានដេកស្លាប់នៅលើផ្ទះក្រោយពីឡើង​ពីដុតជញ្ជ្រាំងវិញ ដោយសារតែសភាពអាកាសធាតុក្តៅខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៦មីនា២០២០ម្សិលមិញ នៅចំណុចភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងនៅវេលាម៉ោង៧និង៤៩នាទីថ្ងៃទី២៧មីនា២០២០នេះថា ជនរងគ្រោះមានឈ្មោះ ហាប់ពៅ អាយុ៤៥ឆ្នាំមានប្រពន្ធឈ្មោះ អ៊ឹមរ៉ា ហៅពៅ មានកូន៥នាក់រស់នៅក្នុងបន្ទុកមានទីលំនៅភូមិ​ឃុំស្រុក​កើតហេតុខាងលើ ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងតាមរយៈក្រុមគ្រួសារជនរងគ្រោះថា នៅមុនពេលកើតហេតុជនរងគ្រោះនិងកូនប្រសាបានចុះដុតជញ្ជ្រាំងនៅខាង​ក្រោយផ្ទះជាមួយកូនប្រសារ មួយស្របក់មកដោយសារអាកាសធាតុក្តៅខ្លាំង​ពេកក៏បានឡើងមកលើផ្ទះ។ហើយភ្លាមនោះជនរងគ្រោះបានមុជទឹក​ក្រោយមកក៏បានដេកមើលទូរទស្សន៍នៅលើផ្ទះ ប្រពន្ធក៏ចាក់ទឹកក្រូច​យកមកឲ្យផឹក។មួយស្របក់ក្រោយមកប្រពន្ធក៏បានឮសូរសំឡេងប្តី​ខុលៗនិងបានស្រែកហៅប្តីតែមិនឮសូរឆ្លើយក៏ចូលទៅមើលឃើញប្តីដេកស្លាប់​បាតទៅហើយ ភ្លាមៗនោះប្រពន្ធបានស្រែកហៅបងប្អូនជួយមើលប្តីគាត់ផង ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងតាមរយៈក្រុមគ្រួសារថា ជនរងគ្រោះមានជំងឺប្រចាំកាយលើសឈាម និងខ្លាញ់រុំបេះដូងនិងជំថ្លើម យូរឆ្នាំមកហើយណាមួយដោយសារក្ដៅខ្លាំងទើបបណ្តាលឲ្យជនរងគ្រោះគាំងបេះដូងដេកស្លាប់តែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ពីក្រុមគ្រួសារទៀតថាជនរងគ្រោះមិនបានចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ ហើយការស្លាប់នេះក៏មិនមានជាប់ពាក់ព័ឹនិងជំងឺCoVid.19នោះឡើយ ។

ក្រោយការពិនិត្យសាកសពរួចហើយសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យ៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ