ម្នាក់ដេកពេទ្យ ម្នាក់ឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា

170
ចែករម្លែក

ដោយ:ច័ន្ទគារ/តាកែវ ៖ ករណីហិង្សាដោយចេតនាមួយបានកើតឡើង បណ្តាលឲ្យបុរស​វ័យចំណាស់ម្នាក់ជាមេភូមិរង ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ បានរងរបួសធ្ងន់ហើយ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងដូនកែវ ខេត្តតាកែវ រីឯបុរសជាជនដៃដល់ ត្រូវបានឃាត់ខ្លួន។

ក្នុងករណីហិង្សាដោយចេតនា ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង​២០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនគរបាលស្រុកត្រកក់ បាននិយាយថា ករណីហិង្សាដោយចេតនាខាងលើនេះ
បង្ករឡេីងដោយឈ្មោះ គុយ សាវី ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ចំណែកជនរងគ្រោះ មានឈ្មោះ ដួង ស៊ីម អាយុ៦៥ឆ្នាំ ជាមេភូមិរង ភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបានបន្តថា ដើមហេតុដែលបង្ករអោយមានអំពើហឹង្សាដោយចេតនានោះ គឺពីដំបូងឈ្មោះគុយ សាវី បានប្រាប់ទៅឈ្មោះ ដួង ស៊ីម ដែលកំពុងដេីតាមផ្លូវ(ដោយដៃមានកាន់ញញួរផង)ពីរឿងគោ ដួង ស៊ីម ចូលស៊ីដំណាំ។ ពេលនោះក៏មានការជជែកគ្នាខណះនោះឈ្មោះ ដួង ស៊ីម ក៏យកញញួរវ៉ៃក្បាលឈ្មោះ គុយ សាវី ចំនួនពីញញួរស្រាលៗរងរបួសតិច ។ពេលនោះឈ្មោះ គុយ សាវី បានទាញញញួរពីឈ្មោះ ដួង ស៊ីម វ៉ៃទៅលេីឈ្មោះ ដួងស៊ីម វិញបណ្ដាលអោយរងរបួសធ្ងន់នៅផ្នែកក្បាលនិងមុខ រហូតសន្លប់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងដូនកែវ។

ចំណែកជនដៃដល់ឈ្មោះ គុយ សាវី ត្រូវបានសនត្ថកិច្ចឃាត់ខ្លួនសាកសួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម