អាម៉េរិក​ចោទប្រកាន់​មេដឹកនាំ​វេ​ណេ​ស៊ុយអេ​ឡា​ថា​ជា​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​

194
ចែករម្លែក

​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​( Nicolás Maduro) ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា បានប្រែក្លាយ​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​ទៅ​ជា​សហគ្រាស​ឧក្រិដ្ឋ​ដោយ​ប្រមូល​​ផ្តុំ​ដោយ​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន​និង​ក្រុម​ភេរ​វករ​នៅពេលដែល​គាត់​និង​សម្ពន្ធមិត្ត​របស់​គាត់​បា​ន​លួច​លុយ​រាប់ពាន់​លាន​ដុល្លារ​ពី​ប្រទេស​អាម៉េរិក​​ខាងត្បូង​មួយ​នេះ​។ ក្រសួង​ការ​យុត្តិធម៌​អាម៉េរិក បាន​ធ្វើ​ការចោទប្រកាន់​ជា​សាធារណៈ​បែបនេះ​ប្រឆាំង មេដឹកនាំ​សង្គមនិយម និង​បក្ខពួក​របស់​គាត់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មីនា​។​

​ការចោទប្រកាន់​ជា​ចំហ​ប្រឆាំងនឹង​មន្ត្រី​១៤​នាក់​និង​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា​និង​ការផ្តល់​រង្វាន់​៥៥ លាន​ដុល្លារ សម្រាប់​​ការចាប់ខ្លួន​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ និង​មនុស្ស​៤ នាក់​ផ្សេង​ទៀត បាន​ធ្វើឡើង​តាម​អ្វីដែល អគ្គ​រដ្ឋអាជ្ញា​អាម៉េរិក លោក វីលៀម បា បាន​ហៅ​ថា​ជា​”​របប​ពុក​​រលួយ​វេ​ណេ​ស៊ុយអេ​ឡា​” ដោយ​រួមទាំង​ប្រព័ន្ធ​តុលាការ​ដែល​គ្រប់គ្រង​ដោយ​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ និង​កងទ័ព​ដ៏​មាន​ឥទ្ធិពល​។​

​ការចោទប្រកាន់​របស់​ក្រុម​រដ្ឋអាជ្ញា​នៅ​ទីក្រុង​ញូវយ៉ក​បាន​អះអាងថា​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​និង​លោក ឌី​អូ​ដា​ដូ កា​បែ​ល​ឡូ​ប្រធាន​បក្ស​សង្គមនិយម​និង​ជាប្រ​​ធាន​សភាធម្មនុញ្ញ​ពី​បទ​ឃុបឃិត​ជាមួយ​ក្រុម​ឧទ្ទាម​កូឡុំប៊ី​និង​ពួកយោធា​ដើម្បី​លួច​នាំ​ចូល​សហរដ្ឋ​អាម៉េរិក​នូវ​គ្រឿងញៀន​កូកាអ៊ីន​ដ៏​ច្រើន​និង​ប្រើប្រាស់​ការ​​ជួញដូរ​គ្រឿងញៀន​ទាំងនោះ​ជា ” អាវុធ​ប្រឆាំង​នឹង​អាមេរិក​” ។​

​ការចោទប្រកាន់​និយាយថា អំពើ​ឧក្រិដ្ឋកម្ម​ដែល​ឈាន​ដល់​ការឃុបឃិត​គ្នា​ក្នុង​ការជួញដូរ​គ្រឿងញៀន​និង​ជួញ​អាវុធ​ដែល​មាន​តាំងពី​ការចាប់ផ្តើម​បដិវត្តន៍​​របស់​អតីត​ប្រធានាធិបតី ហ៊ូ​ហ្គោស ឆា​វេស​ក្នុង​ឆ្នាំ​១៩៩៩ រហូត​ទៅ​ដល់​ប្រទេស​ស៊ី​រី ម៉ិក​ស៊ិក ហុង​ឌុយ​រ៉ា​ស និង អ៊ីរ៉ង់​។​

​លោក វីលៀម បា ប៉ាន់ប្រមាណ​ថា​ការឃុបឃិត​នេះ​បាន​ជួយ​ដល់​ការរត់ពន្ធ​គ្រឿងញៀន​កូកាអ៊ីន​២៥០​តោន​ក្នុង​មួយឆ្នាំ នៅក្រៅ​អាមេរិក​ខាងត្បូង​៕ប្រែសម្រួល៖សុខា/sn

លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា បដិសេធ​ការចោទប្រកាន់​របស់​អាម៉េរិក​ដែលថា​អាជ្ញាធ​ររបស់​លោក​ជាប់​ពាក់ព័ន្ធ​ជំនួញ​ថ្នាំញៀន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ