អ៊ីរ៉ង់ រៀបចំ​ការប្រកួត​រូប​គំនូរជីវចល​អន្ត​រ​ជាតិ​ដោយ​ដាក់ឈ្មោះថា “​យើង​នឹង​យកឈ្នះ​វីរុស កូ​រ៉ូ​ណា​”

518
ចែករម្លែក

​ក្រុម​អ្នក​គូររូប​គំនូរជីវចល​មកពី​ជាង ៥០ ប្រទេស​បាន​ចូលរួម​ការប្រកួត​រូបគំនូរ​ខ្នាត​អន្តរជាតិ មួយ​រៀបចំឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់ ដោយ​ដាក់ឈ្មោះថា “We’ll Defeat Coronavirus” (​យើង​នឹង​យកឈ្នះ​វីរុស​កូ​រ៉ូ​ណា​)​។
​ ​
ការប្រកួត​នេះ​ជា​ផ្នែក នៃ​មហោស្រព​អន្តរជាតិ​មួយ​ឧបត្ថម្ភ​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រវេជ្ជសាស្ត្រ​ស៊ីរ៉ា​ស់ (Shiraz University of Medical Sciences) ក្រសួង​វប្បធម៌ ក្រុមហ៊ុន iGap និង​ស្ថាប័ន​មួយចំនួនទៀត​។
​ ​
សូមបញ្ជាក់ថា អ៊ីរ៉ង់ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​។ គិត​មក​ត្រឹម​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា ប្រទេស​អ៊ីរ៉ង់ មាន​អ្នក​ឆ្លង​វីរុស​នេះ​រហូតដល់ ទៅ​ជាង ២៣.០០០ ករណី ដោយ​ក្នុងនោះ​ស្លាប់​ជាង ១.៨០០ ករណី និង​ជាសះស្បើយ​ជាង ៨.៣០០ ករណី​។​
​ ​
អញ្ចឹង​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​ស្នាដៃ​គំនូរ​កម្ចាត់​វីរុស​កូ​រ៉ូ​ណា​របស់​ក្រុម​វិចិត្រករ ប្លែក​យ៉ាងណា សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម