​វេជ្ជបណ្ឌិត​និង​បុគ្គលិក​ពេទ្យ​សំខាន់ៗ​ទទួលបាន​ទូរស័ព្ទ​និង​ផ្ញើ​សារ​ឥត​យក​ថ្លៃ​

176
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ជាមួយ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​បណ្តាញទូរស័ព្ទ​សែ​ល​កាត​កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​បានប្រកាស​ផ្តល់ជូន​នូវ​ការហៅ​ទូរស័ព្ទ​ចេញ​និង​ផ្ញើ​សារ​ដោយ​ឥតគិតថ្លៃ​ដល់​វេជ្ជបណ្ឌិត​និង​បុគ្គលិក​ពេទ្យ​សំខាន់ៗ​នៅក្នុង​អំឡុងពេល​នៃ​ការប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស​កូ​វីដ​១៩ នេះ​។​

​បើតាម​ក្រុមហ៊ុន​មួយ​នេះ​បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា​សម្រាប់​បុគ្គលិក​មកពី​សហគមន៍​វេជ្ជសាស្ត្រ​ជាង​២០០​នាក់​ដែល​បាន​ចុះបញ្ជី​ដោយ​ក្រសួងសុខាភិបាល​បានផ្តល់​ជូន​រួចហើយ​នូវ​សេវាកម្ម​ឥតគិតថ្លៃ​នេះ​។​ការផ្តល់ជូន​នេះ ក្នុង​គោលបំណង​ដើម្បី​ជួយ​គាំទ្រ​ទៅដល់​វេជ្ជបណ្ឌិត​គិលានុបដ្ឋាយិកា និង​ក្រសួងសុខាភិបាល​។​ខណៈដែល​ពួកគេ​កំពុងតែ​មមាញឹក​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វីរុស កូ​វីដ​១៩ និង​កំពុង​បន្ត​ព្យាបាល​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ការយកចិត្តទុកដាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បានឱ្យដឹង ថា​៖ “​ក្រុមហ៊ុន​សែ​ល​កាត​កំពុង​ប្រឹងប្រែង​ធ្វើ​គ្រប់យ៉ាង​ដែល​ខ្លួន​អាចធ្វើ​ទៅបាន​ដើម្បី​ជួយ​ដល់​អ្នក​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នៅ​ជួរមុខ​ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ​”​។​លោក​បន្តថា​៖“​ចាប់ពី​ថ្ងៃនេះ​ទៅ​បុគ្គលិក​ពេទ្យ នឹង​អាច​ប្រាស្រ័យ​ទាក់ទង​ទៅកាន់​អ្នកដទៃ​បាន​ដោយ​សេរី​ជាមួយនឹង​ប្រព័ន្ធ​បណ្តាញទូរស័ព្ទ​របស់​ក្រុមហ៊ុន​សែ​ល​កាត​”​។​
​សម្រាប់​វេជ្ជបណ្ឌិត​ទាំងឡាយ​ដែល​មិនទាន់មាន​លេខ​ទូរស័ព្ទ​របស់​បណ្តាញ​សែ​ល​កាត​អាច​ទំនាក់ទំនង​មកកាន់​ផ្នែក​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុន​មួយ​នេះ​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 012 812 812 ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម