​បុរស​ម្នាក់​បាន​ស្លាប់​ខណៈ​ក្រុមហ៊ុន​មួយ​បំផ្ទុះ​ថ្ម​ប៉ើង​មក​ប៉ះ​

397
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​:​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារតែ​ត្រូវ​ដំ​ថ្ម​មួយ​ដំ​ទម្ងន់​ប្រមាណ​៥​គីឡូក្រាម​ប៉ើង​មក​ប៉ះចំ​បោះដៃផុត​ខាងស្តាំ​ត្រង់ចំណុច​ក្រុមហ៊ុន​កិន​ថ្ម​(​យីហោ​KTH)​។​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​ស្ថិតក្នុង​ភូមិ​ចា​អោក​ឃុំ​ភ្នំ​តូច​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ឧដុង្គ​បានឱ្យដឹងថា​មុន​គ្រោះថ្នាក់​ជនរងគ្រោះ​មានឈ្មោះ ឈឿន សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​២០​ឆ្នាំមាន​មុខងារ​ជា​រដ្ឋបាល​ក្រុមហ៊ុន​KTH​រស់នៅ​ភូមិ​ព្រះ​ខែ​ឃុំ​ធម៌​តា​អរ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​នៅ​ម៉ោង​កើតហេតុ​ក្រុមហ៊ុន​បាន​បំផ្ទុះ​ថ្មភ្នំ​ដែលមាន​កម្ពស់​ជាង​៧០​ម៉ែត្រ​មាន​ចម្ងាយ​ពីរ​អូ​ហ្វី​ស​របស់​ជនរងគ្រោះ​ជាង​១០០​ម៉ែត្រ​។​
​ប្រភព​បាន​បន្តថា​ថ្ម​មួយ​ដំ​ប្រមាណ​ជាង​៥​គីឡូក្រាម​បាន​ប៉ើង​មក​ចំ​ដំបូល​អូ​ហ្វី​ស​នោះ​ហើយ​ធ្លាយ​ដំបូល​ធ្លាក់​មកក្រោម​ចំ​ជនរងគ្រោះ​ដួលសន្លប់​។​ត្រូវបាន​ខាង​ក្រុមហ៊ុន​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។​តែ​អកុសល់​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​។​

​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ទៅពិនិត្យ​សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ត្រូវ​ដំ​ថ្ម​ប៉ើង​បុក​ផ្នែក​ខាងស្តាំ​ដៃ​បណ្តាលឱ្យ​បែក​ថ្លើម​និង​សួត​ទើប​បញ្ជូនទៅ​សង្គ្រោះ​មិនទាន់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ