ត្រៀម​ចង្ហាន់​ព្រះសង្ឃ​និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ពលរដ្ឋ​ក្រីក្រ​ខណៈ​កូ​វីដ​១៩​កំពុង​រាលដាល

96
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍​ក្នុងពេល​ទទួល​ជំនួយ​ពី​សប្បុរសជន​នៅ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ត្រៀម​បម្រុង​បន្ថែម​សម្រាប់​ជួយ​ផ្គត់ផ្គង់​ព្រះសង្ឃ​តាម​បណ្តា​វត្ត​នានា​ក្នុង​ខេត្ត​នូវ​អង្ករ​និង​ម្ហូបអាហារ​ជា​ចង្ហាន់​។​

ក្នុងករណី​ចាំបាច់​ណាមួយ​ដែល​ព្រះសង្ឃ​មិនអាច​និមន្ត​ចេញ​បិណ្ឌ​បាត្រ​បាន​ដោយសារ​កិច្ចការពារ​ជំងឺឆ្លង​សកល​នេះ​។​ក្រៅពីនេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏បាន​ត្រៀម​បម្រុង​នូវ​សម្ភារ​ថវិកា​ម្ហូបអាហារ​សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​covid19​។​ក្រោម​ជំនួយ​មួយផ្នែក​ទទួលបាន​ពី​សប្បុរសជន​និង​មួយផ្នែក​គឺជា​ថវិកា របស់​រដ្ឋបាលខេត្ត​។​

​សូមបញ្ជាក់ថា​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​២៨​មីនា​២០២០​មាន​សប្បុរសជន​ជិត​ឆ្ងាយ​ទាំង​អាជីវករ​ក្រុមហ៊ុន​ឯកជន​មន្ទីរ​អង្គភាព​រដ្ឋ​ព្រមទាំង​ពលរដ្ឋ​ដែលមាន​ចិត្តសប្បុរស​បាន​បន្ត​នាំយក​ជំនួយ​ផ្សេងៗ​មានដូចជា​ម៉ាស​ការពារ អាកុល ថ្នាំ​សម្លាប់​មេរោគ​ព្រមទាំង​ថវិកា​និង​ម្ហូបអាហារ​ចម្រុះ​មក​ឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត ចូលរួម​ក្នុង​ចលនា​ទប់ស្កាត់​ជំងឺ​covid 19 ក្នុង​ខេត្ត​ព្រះសីហនុ ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ