អភិបាលស្រុក​៖​ពលរដ្ឋ​យល់​ពី​វិធិ​បង្ការ​អនាម័យ​សុខភាព​ទើប​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​បាន​

223
ចែករម្លែក

អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​លោក​ហាក់​ឡេង​អភិបាលស្រុក​បូ​ទុម​សាគរ​នៅតែ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បង្កើន​យល់ដឹង​និង​អនុវត្ត​ពី​វិធិ​ធ្វើ​អនាម័យ​សុខភាព​ទើប​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ការ​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​លើ​យុទ្ធនា​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ​ធ្វើឡើង​អំឡុងពេល​នាំយក​នូវ​ស្បៀង​ឧបភោគបរិភោគ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ នៅ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​សរ ស្រុក​បូ​ទុម​សាគរ​។

​លោក ហាក់ ឡេង អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​បូ​ទុម​សាគរ បានបញ្ជាក់​នៅ​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០២០​ថា​យើង​គ្រប់គ្នា​មិនអាច​ថ្វី​ប្រហែស​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​នេះ​បាន​ដូច្នេះ​ទាមទារ​ឱ្យ​ពលរដ្ឋ​ចេះ​ស្រឡាញ់​អាយុជីវិត​ខ្លួនឯង​។​យល់ដឹង​ខ្ពស់​ពី​វិធី​ទប់ស្កាត់​បង្ការ​តាមរយៈ​ការធ្វើ​អនាម័យ​សុខា​ភាព​សម្អាត​ដៃ​គ្រប់ពេលវេលា​ពាក់​ម៉ាស់​ពេល​ក្អក​ឬ​ក្រដាស់​បរិភោគ​ចំណីអាហារ​ឆ្អិន​ល្អ​មិនត្រូវ​ទៅ​ក្បែរ​ហ្វូងមនុស្ស​ច្រើន​។​ករណី​ប្រសិន​មានការ​សង្ស័យ​ណាមួយ​ប្រញាប់​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​។​

​លោក​អភិបាលស្រុក​បូ​ទុម​សាគរ​បាន​អះអាងថា​ការអនុវត្ត​ធ្វើ​អនាម័យ​ខាងលើ​ទើប​អាច​ចូលរួម​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខណៈ​រដ្ឋាភិបាល​ក្រសួង​ស្ថាប័ន​រដ្ឋបាល​ខេត្តកោះកុង​ព្រមទាំង​មន្ទីរ​អង្គភាព​ជំនាញ​កំពុង​ផ្តោត​កិច្ចការ​យកចិត្តទុកដាក់​។​បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​មមាញឹក​ផ្សព្វផ្សាយ​សារ​អប់រំ​ណែនាំ​មួយ​នេះ​និង​តាមដាន​ចំពោះ​មនុស្ស​ដែល​សង្ស័យ​។​

​ទន្ទឹម​នោះដែរ​លោក​ក៏​ណែនាំ​ប្រជាពលរដ្ឋ​ចេះ​គ្រប់គ្រង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ​ហ៊ាន​រាយការណ៍​ព័ត៌មាន​ពី​អ្នកចេញ​ចូលក្នុង​ភូមិ​រឺ​អ្នក​មកពី​ចម្ងាយ​ប្លែក​មុខ​ដើម្បីឱ្យ​អាជ្ញា​ធរមាន​វិធានការ​ទាន់ពេលវេលា​។​
​លោក​អភិបាលស្រុក​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក​លោកស្រី​មិថុនា​ភូ​ថង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​។​ដែល​ពួកគាត់​កំពុង​ជួប​ការលំបាក​ដោយ​មិន​ប្រកាន់វណ្ណៈ​ពណ៌​សម្បុរ​ជំនឿ​សាសនា​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​ដោយ​សុំ​បងប្អូន​ទាំងអស់គ្នា​ក៏ដូចជា​ក្រុមគ្រួសារ​កុំ​អស់សង្ឃឹម​ត្រូវ​បន្ត​ការថែទាំ​សុខភាព ហូប​ស្អាត​ផឹក​ស្អាត​និង​រស់នៅ​ស្អាត​។​

​ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គ្រប់គ្រង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ​ហ៊ាន​រាយការណ៍​ពី​សកម្មភាព​មនុស្ស​ចេញចូល​ក្នុងភូមិ​រឺ​អ្នក​មកពី​ចម្ងាយ​ដើម្បី​មាន​វិធានការ​ទាន់ពេលវេលា​។​ក្នុងនោះ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ចុះ​ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​នីតិវិធី​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​។​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​តាម​ភូមិ​និង​ចុះសួរសុខទុក្ខ​ចែក​ម៉ាស់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ក្នុង​បរិវេណ​ផ្សារ​ថ្ម​ស​ដោយ​ចែក​ម៉ាស់​ជូន​ពលរដ្ឋ​ឥតគិតថ្លៃ​ជាង​១.០០០​ម៉ាស់​៕S/​