កូន​រមិលគុណ​វាយ​ឪពុក​បង្កើត​ហើយ​ដុត​ផ្ទះ​ខ្លួនឯង​ទៀត​

164
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដោយសារ​កូន​រមិលគុណ​ម្នាក់​សង្ស័យ​ជា​មនុ​ស្សបែក​ថ្នាំ​បាន​ប្រើ​ហិង្សា​វាយ​ទៅលើ​ឪពុក​បង្កើត​រួចហើយ​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង​ទៀត​។​ហេតុការណ៍​កើត​ឡោះ​ង​ស្ថិតនៅ​ផ្ទះ​លេខ​២៦០​ភូមិ​តា​ព្រូ​ច​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​។​ប៉ុន្តែ​មិនមាន​ការខូចខាត​ច្រើន​ទេ​ព្រោះ​ជា​ផ្ទះ​បេតុង​ហើយ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​២​ឡាន​ទើប​រលត់ទៅវិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ដោយ​មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ទេ​។​

​លោក​គឹម​ប៊ុនធឿន​នាយការិយាល័យ​បង្ការ​ពន្លត់​និង​សង្គ្រោះ​អគ្គិភ័យ​ខេត្ត​បានឱ្យដឹងថា​ម្ចាស់ផ្ទះ​ល្វែង​ធ្វើ​ពី​បេតុង​មានឈ្មោះ​គ្រុប​គឹមអេង​ភេទ​ស្រី​អាយុ​៧១​ឆ្នាំ​រស់នៅ​ភូមិ​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​។​ចំណែក​កូន​រមិលគុណ​ឈ្មោះ​អេង​រតនា​អាយុ​២៩​ឆ្នាំ​(​ជា​កូនបង្កើត​)​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​ក្រុង​ដើម្បី​សាកសួរ​ចម្លើយ​៕S/

​រូប​ថ​តះ​រថយន្ត​ពន្លត់អគ្គីភ័យ​កំពុង​ជួយ​បាញ់​ពន្លត់​នៅផ្ទះ​ល្វែង​សង់​ពី​បេតុង​មិន​ឲ្យ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ