រដ្ឋសភាកំពុងប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

219
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកំពុងបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។កូរ៉មចូលរួម១២១។

សូមជម្រាបថាសំណើសុំតែងតាំងនិងកែសម្រួលសមាភាសរាជរដ្ឋាភិបាលកម្ពុជាបានត្រូវស្នើឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំការទុកចិត្តពីរដ្ឋសភានូវបេក្ខភាពរដ្ឋមន្ត្រីក្រសួងចំនួន៥ ៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ,ក្រសួងយុត្តិធម៌ ,ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍,ក្រសួងធម្មការនិងសាសនានិងក្រសួងមុខងារសាធារណៈ។ សម្តេចតេជោ ក៏បានស្នើរដ្ឋសភាបោះឆ្នោតទុកចិត្ត លើការតែងតាំង ទេសរដ្ឋមន្ត្រីចំនួន៥រូបផងដែរ។

សមាសភាពរដ្ឋាភិបាលដែលត្រូវតែងតាំងនិងដោះដូរនោះ មាន៖

• តែងតាំងទេសរដ្ឋមន្ត្រី

១. លោកចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី

២. លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)។

៣. លោក អង្គ វង្សវឌ្ឍនា ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)។

៤. លោក ត្រូវាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)។

៥. លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)។

• កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី

១. លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។

២. លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

៣. លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រី ក្រសួងប្រៃសណ៍យ៍ និងទូរគមនាគមន៍។

៤. លោក ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

៥. លោក ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ