នគរបាលខណ្ឌឫស្សីកែវឃាត់​ខ្លួនជនសង្ស័យ២នាក់ ករណី​ជួញដូរគ្រឿងញៀនដកហូត៣៤កញ្ចប់

136
ចែករម្លែក

ដោយៈ សាវរក្សៈភ្នំពេញៈ កម្លាំងនគរបាលអធិការខណ្ឌឬស្សីកែវបានឃាត់ខ្លួន​ជនសង្ស័យ២នាក់ ក្នុងករណីជួញដូរគ្រឿងញៀន ព្រមទាំងដកហូត៣៤កញ្ចប់ កាលពីម៉ោង១១យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងនាព្រឹក​ថ្ងៃទី៣០ខែមីនានេះថា ចំពោះការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណី​ជួញដូរគ្រឿងញៀន ព្រមទាំងដកហូត៣៤កញ្ចប់ គឺទី១/ឈ្មោះសុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤ ភូមិទួលសំពៅ​សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ និងទី២/ឈ្មោះហេង ចាន់ ភេទ​ប្រុសអាយុ២៦ឆ្នាំមានទីលំនៅក្រុម៤ផ្លូវលំភូមិទួលសំពៅ​សងា្កត់ទួលសងែ្ក១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ សម្ភារដកហូតរួមមាន ក្រាមពណ៌សថ្លាចំនួន៣៤កញ្ចប់ថង់តូច ។

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ