កប៉ាល់មួយរបស់ក្រុមហ៊ុន Holland America កំពុងស្វែងរកកន្លែងចត ក្រោយមានមនុស្សស្លាប់៤នាក់ដោយសារកូវីដ១៩នៅលើនោះ, សូម្បីអាម៉េរិកក៏បដិសេធ

364
ចែករម្លែក

អ្នកដំណើរនៅលើនាវាទេសចរណ៍រងការវាយប្រហារដោយវីរុសកូរ៉ូណាមួយគ្រឿងដែលជាប់គាំងនៅក្បែរឆ្នេរប៉ាណាម៉ានៅអាម៉េរិកកណ្តាលត្រូវបានគេប្រាប់កាលពីថ្ងៃអាទិត្យទី២៩មីនាថា ក្រុមហ៊ុននៅកំពុងស្វែងរកកំពង់ផែដែលនឹងអនុញ្ញាតឱ្យពួកគេចូលចត ទោះបីជាពួកគេអង្វរសុំឱ្យជួយយ៉ាងណាក៏ដោយ។

ការសារភាពដោយប្រធានក្រុមហ៊ុន Holland America Line លោកអ័រលែនដូ អាសហ្វត បានធ្វើឡើង បន្ទាប់ពីចៅហ្វាយក្រុងហ្វតឡូដ័រឌែល ដែលជាទិសដៅរបស់កប៉ាល់ បាននិយាយថា ទីក្រុងរបស់រដ្ឋផ្លរីដាមួយនេះ មិនអាចប្រថុយទទួលយកអ្នកដំណើរទាំងនោះបានទេ។

លោកអាសហ្វតបានប្រាប់អ្នកដំណើរតាមសារជាវីដេអូថា ក្រុមហ៊ុននៅកំពុងព្យាយាម “រកកន្លែង” ឱ្យអ្នកដំណើរចុះពីនាវា Zaandam កន្លែងដែលមនុស្ស ៤ នាក់បានស្លាប់ដោយសារកូវីដ១៩។

លោកបាននិយាយថា ស្ថានភាពនេះ “មានការលំបាកខ្លាំងនិងមិនធ្លាប់មានពីមុនមក”។

នាវា Zaandam បានជាប់គាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកចាប់តាំងពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីមនុស្សរាប់សិបនាក់ក្នុងចំណោម ១.៨០០ នាក់នៅលើនាវាបានរាយការណ៍ពីរោគសញ្ញាដូចជំងឺផ្តាសាយហើយកំពង់ផែអាម៉េរិកខាងត្បូងជាច្រើនបានបដិសេធមិនឱ្យវាចូលចតទេ។

ប្រទេសប៉ាណាម៉ាកាលពីថ្ងៃសៅរ៍បានបញ្ច្រាស់ការសម្រេចចិត្តរបស់ខ្លួនដោយហាមមិនឱ្យនាវា Zaandam ចូលចតនៅព្រែកជីករបស់ខ្លួននោះទេ ហើយនិយាយថានឹងអនុញ្ញាតឱ្យវាឆ្លងកាត់ពីសមុទ្រប៉ាស៊ីហ្វិកទៅសមុទ្រការ៉ាអ៊ីពដោយហេតុផលមនុស្សធម៌៕ ដោយ៖ កញ្ញាដាលីស

នាវា Zaandam កំពុងតែលតោលនៅលើសមុទ្រប៉ាស៊ីហ្វិក ក្រោយគ្មានកំពង់ផែណាយល់ព្រមទទួលយកពួកគេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ