មជ្ឈមណ្ឌល​ខ្សែសង្វាក់​ប្លុក​ខេត្ត​យូ​ន​ណាន​សម្ពោធ​ស្លាក​ជា​ផ្លូវការ​

202
ចែករម្លែក

ពេល​ថ្មីៗ​នេះ​មជ្ឈមណ្ឌល​ខ្សែសង្វាក់​ប្លុក​ខេត្ត​យូ​ន​ណាន​បាន​សម្ពោធ​ស្លាក​និង​ត្រូវបង្កើត​ឡើងជា​ផ្លូវការ​នៅ​ក្រុង​គុន​មីង​។​

តាមពិត​ខ្សែសង្វាក់​ប្លុក​គឺជា​ឃ្លាំង​ទិន្នន័យ​មួយ​ប្រភេទ​ដែលជា​រូបមន្ត​ច្នៃប្រឌិត​ថ្មី​អំពី​ការប្រើប្រាស់​បច្ចេកទេស​គ្រប់​ប្រភេទ​ក្នុង​យុគសម័យ​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​។ ប៉ុន្មាន​ឆ្នាំ​មកនេះ​ខេត្ត​យូ​ន​ណាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​អំពី​ធនធាន​ឧស្សាហកម្ម​ឌីជីថល​និង​ប្រព័ន្ធ​ឌីជីថល​ឧស្សាហកម្ម​ដែល​បាន​បង្កើត​ប្រព័ន្ធ​ផលិតផល​“​ប្រើ​ទូរស័ព្ទ​តែមួយ​”​។​

បច្ចុប្បន្ន​ខេត្ត​យូ​ន​ណាន​នឹង​បន្ត​ជំរុញ​ការសាកល្បង​ប្រើប្រាស់​ខ្សែសង្វាក់​ប្លុក​រួមគ្នា​សាកល្បង​អភិវឌ្ឍ​ប្រព័ន្ធ​“​ខ្សែសង្វាក់​ប្លុក​+​កសិកម្ម​” “​ខ្សែសង្វាក់​ប្លុក​+​ហិរញ្ញវត្ថុ​” “​ខ្សែសង្វាក់​ប្លុក​+​ទេសចរណ៍​”​ជាដើម​ដើម្បី​ជំ​រុញឱ្យ​ទស្សនទាន​ដ៏​ល្អ​បវរ​ក្លាយទៅជា​លទ្ធផល​អនុវត្ត​ជាក់ស្តែង​និង​ជំរុញ​ឱ្យ​ខេត្ត​យូ​ន​ណាន​ក្លាយទៅជា​ទីប្រជុំ​នៃ​ឧស្សាហកម្ម​អភិវឌ្ឍ​ខ្សែសង្វាក់​ប្លុក​។​

នៅ​ថ្ងៃ​ដដែល​នោះ​វេទិកា​ខ្សែសង្វាក់​ប្លុក​ខេត្ត​យូ​ន​ណាន​និង​លេខ​កូដ​ក្ងោក​ដែលជា​លេខ​កូ​ឆែក​មើល​ប្រភពដើម​នៃ​ទំនិញ​ខ្សែសង្វាក់​ប្លុក​ថ្នាក់​ខេត្ត​ទី​១ ក្នុងប្រទេស​ចិន ។​ប្រព័ន្ធ​លេខ​កូដ​នេះ​បាន​ប្រើប្រាស់​បច្ចេកទេស​ខ្សែសង្វាក់​ប្លុក​ដែល​អាច​ឆែក​មើល​ប្រភពដើម​និង​មិនអាច​កែប្រែ​ដើម្បី​បង្ហាញ​ពី​ដំណើរ​ចរាចរណ៍​នៃ​ទំនិញ​និង​សម្រេចបាន​នូវ​ការ​ឆែក​មើល​ប្រភពដើម​នៃ​ទំនិញ​ផ្សេងៗ​ពោលគឺ​“​ផលិតផល​មួយ​លេខ​កូដ​មួយ​” ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ