អូស្ត្រាលី​ពិន័យ​ប្រាក់​លើ​អ្នក​ដែល​រំលោភ​បំពាន​បម្រាម​ជួបជុំ​សាស​ធា​រណៈ​និង​បិទ​ការធ្វើដំណើរ​

175
ចែករម្លែក

​ក្រុម​មេដឹកនាំ​រដ្ឋ​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​មីនា​ថា​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​នៅ​អូស្ត្រាលី​នឹង​ដាក់​កម្រិត​លើ​ការប្រមូលផ្តុំ​ជួបជុំ​ជា​សាធារណៈ​ដែល​មាន​ចាប់ពី​២​នាក់​ចាប់​ពី​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​៣០​មីនា​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការណ៍​ថ្មី​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ត​១៩​ដែល​ចម្លង​ដល់​មនុស្ស​ជាង ៤.០០០ នាក់​ទូទាំងប្រទេស​នេះ​។​

​រដ្ឋ New South Wales និង​រដ្ឋ​Victoria មាន​ករណី​ឆ្លង​វីរុស​ច្រើនជាងគេ​នៅ​អូស្ត្រាលី​ហើយ​គិត​រហូត​មក់ដល់ពេលនេះ ចំនួន​អ្នកស្លាប់​មាន​ចំនួន​១៧​នាក់​។​

​ប៉ូលិស​នៅ​រដ្ឋ​Victoria នឹង​ពិន័យ​ប្រាក់​ចំនួន ១.៦០០ ដុល្លារ​អូស្ត្រាលី (៩៨៧​ដុល្លារ​អាម៉េរិក​)​លើ​អ្នករំលោភ​បម្រាម​ការជួប​ជុំ​ជា​សាធារណៈ​ដែល​មាន​​ចាប់ពី​២​នាក់​ឡើង​ទៅ​នេះ លើកលែង​តែ​ក្រុម​មនុស្ស​នេះ​មក​ពី​គ្រួសារ​តែ​មួយ​។ បម្រាម​ជួបជុំ​នេះ ក៏​ត្រូវបាន​ដាក់​ផងដែរ​នៅ​រដ្ឋ​Tasmania ជា​ទី​ដែល មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​ជា​លើ​ដំបូង​។​

​តាម​វិធានការណ៍​ទាំងនេះ​អ្នកធ្វើដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​មក​ដល់​ប្រទេស​អូស្ត្រាលី​ពី​ក្រៅ​ប្រទេស​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​នៅក្នុង​​សណ្ឋាគារ​ឬ​កន្លែង​ផ្សេង​ទៀត​ក្នុង​រយៈពេល​១៤ ថ្ងៃ ក្រោម​ការត្រួតពិនិត្យរ​បស់​ប៉ូលិស​៕​ប្រែ​សម្រួល​៖សុខា/sn

អ្នកដើរលេងដើរលើឆ្នេរសមុទ្រនៅទីក្រុងMelbourneប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ