នាយករដ្ឋមន្ត្រី​សិង្ហបុរី​៖ ការ​ដែល​អាម៉េរិក​និង​ចិន​បន្ទោស​គ្នា​ទៅវិញទៅមក​អំពី​កូវី​ត​១៩ នឹង​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ឡើយ​

1064
ចែករម្លែក

​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី លោក​លី សៀន​ឡុង បាន​និយាយថា ចំណងទាក់ទង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​មាន​ភាពស្មុគស្មាញ​រួចទៅហើយ​នៅ​មុន​ពេល​ការផ្ទុះ​​ឡើង​ជម្ងឺ​កូវី​ត​១៩ ប៉ុន្តែ​ការស្តីបន្ទោស​គ្នា​ជុំវិញ​ការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺ​នេះ​នឹង​មិន​អាច​ជួយ​ដោះស្រាយ បញ្ហា​ឱ្យបាន​ឆាប់​នោះទេ​ជាពិសេស​នៅក្នុង​ពេល​ដែល​ប្រ​​ទេស​នានា​ត្រូវ​ធ្វើការ​រួមគ្នា​។

​លោក​លី សៀន​ឡុង បាន​និយាយ​ដូចនេះ នៅក្នុង​កម្មវិធី​ទូរទស្សន៍ CNN Fareed Zakaria GPS​ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ខែ​មីនា​។​

​លោក​បាន​និយ​យា​ថា ” វា​ជា​ស្ថានភាព​អកុសល​បំផុត​នៅពេល​នេះ​។ ទំនាក់ទំនង​អាម៉េរិក​-​ចិន​មាន​ភាពស្មុគស្មាញ រួចស្រេច​ទៅ​ហើយ​នៅមុននេះ​។ ប៉ុន្តែ​នៅ​​ពេលនេះ​យើង​កំពុង​ដោះស្រាយ​បញ្ហា​វីរុស​នេះ អ្នក​ត្រូវ​តែ​ធ្វើឱ្យ​ប្រទេស​ទាំងអស់​ធ្វើការ​ជាមួយគ្នា​ជាពិសេស​សហរដ្ឋ​អាម៉េរិក​និង​ចិន​។ ស្ថិតក្រោម​កាលៈទេសៈ​​បែបនេះ វា​កាន់តែ​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​សម្រាប់​មនុស្សជាតិ​។ ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​និង​ចិន​កំពុង​ប្រមាថ និង​ស្តីបន្ទោស​គ្នា​ទៅវិញ​ចំពោះ​ការកើតឡើង​​នៃ​ជម្ងឺ​នេះ ហើយ​ទុកឱ្យ​ពិភពលោក​ស្ថិតក្នុង​ស្ថានភាព​ច្របូកច្របល់ ។ ខ្ញុំ​មិន​គិតថា​វា​នឹង​ជួយ​យើង​ដោះស្រាយ​បញ្ហា​បាន​ឆាប់ៗ​នោះទេ​”​។​

​លោក​បាន​បន្ថែមថា ” ប្រទេស​ចិន​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​របៀប​ដែល​ខ្លួន​បាន​ដោះស្រាយ​ក្នុង​ការឆ្លើយតប​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ ហើយ​ជឿជាក់ថា ​ពួកគេ​នឹង​ធ្វើ​បាន​កាន់តែ​ល្អប្រសើរ​ឡើង “៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​លី សៀន​ឡុង​ស្ថិតនៅក្នុង​បទសម្ភាសន៍​នៃ​កម្មវិធី​ទូរទស្សន៍ CNN Fareed Zakaria GPS​ដែល​ត្រូវបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​ខែ​មីនា​