ខ្យល់កន្ត្រាក់ទៅលើផ្ទះពលរដ្ឋ៣ខ្នងនៅស្រុកបាណន់របើកដំបូងសង្ក័សី​៥៥សន្លឹក

273
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅចំណុច​ភូមិទួលច្រនៀង និងភូមិកំពង់ចែងស្រុកបាណន់មានភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យរបើកដំបូលផ្ទះអស់៣ខ្នងរបើកដំបូលសង្ក័សីចំនួន៥៥សន្លឹក។ប៉ុន្តែមិនមានអ្នកណារងរបូសទេ។

លោក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថាជនរងគ្រោះទាំង៣
គ្រួសាររូមមាន;១ឈ្មោះខយ ហុកភេទប្រុសអាយុ៤២ឆ្នាំនៅភូមិទួលវ្រនៀងឃុំបាយដំរាំស្រុកបាណន់បណ្តាលឲ្យរបើកសង្ក័សីចំនួន២៤សន្លឹកប្រវែង២,៥ម៉ែត្រនិងបាក់ផ្លាន
ចំនួន​៣សន្លឹកផង។២ឈ្មោះយ៉ុង ថុនភេទប្រុសអាយុ៣៤ឆ្នាំនភូមិ ឃុំជាមួយគ្នា​​ខូច​ខាតសង្ឋ័្កសីរបស់ក្រុមហ៊ុនចំនូន៧សន្លឹកប្រវែង៣ម៉ែត្រនិងបាក់ផ្លានចំនួន៣សន្លឹកដែរ។និង៣ឈ្មោះម៉ៅ ហៀបភេទស្រីអាយុ២៥ឆ្នាំនៅភូមិកំពង់ចែងឃុំបាយដំរាំស្រុកបាណន់​ខូចខាតសង្ក័សី២៤សន្លឹកប្រវែង៣ម៉ែត្រនិងបាក់ផ្លានចំនួន៤សន្លឹកសរុបទាំអស់​ខូចខាតសង្ក័សីចំនួន៥៥សន្លឹកក្នុងនោញប្រវែង៣ម៉ែង៣ម៉ែត្រ៣១សន្លឹកនិង២កន្លះ​២៤សន្លឹកនិងបាក់ផ្លាន១០សន្លឹក។

លោកអធិការស្រុកបានបន្តថាចំពោះរបាយការណ៍នែការខួខខាតទាំង៣គ្រួសារនៅស្រុក
បាណន់គឺលោកបានធ្វើរបាយការណ៍ជួនអភិបាលស្រុលនិងសាខាកាកបាទក្រហមខេត្តរួចហើយុ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម