កូវីដ១៩អាចរស់នៅលើម៉ាស់វះកាត់បាន ៧ ថ្ងៃ

1067
ចែករម្លែក

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា កូវីដ១៩ដែលកំពុងអុកឡុកពេញពិភពលោក អាចរស់នៅលើម៉ាស់វះកាត់បានរហូតដល់ទៅ ៧ ថ្ងៃ។

ជំងឺកាចសាហាវនេះកំពុងត្រូវបានគេសិក្សាដើម្បីស្វែងយល់ថាតើវាអាចរស់នៅបានយូរប៉ុនណានៅលើផ្ទះនៃវត្ថុផ្សេងៗ និង នៅក្រោមស្ថានភាពជាក់លាក់មួយចំនួន។

ការសិក្សាមួយពីហុងកុងបានរកឃើញថា កម្រិតឆ្លងដ៏សំខាន់នៃកូវីដ១៩នៅតែអាចរកឃើញនៅផ្ទៃខាងក្រៅរបស់ម៉ាស់វះកាត់ ក្រោយរយៈពេល៧ថ្ងៃ។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីអាម៉េរិករាយការណ៍ថា គ្មានកូវីដ១៩ណាមួយត្រូវបានរកឃើញនោះឡើយ ក្រោយវាស្ថិតនៅលើក្រដាសកាតុង២៤ម៉ោង ដែលនេះចង្អុលបង្ហាញថា សេវាកម្មប្រៃសណីយ៍គឺមានហានិភ័យតិចតួចបំផុត។

មេរោគកូវីដ១៩នៅលើក្រដាសកាសែតនឹងងាប់ក្នុងពេល ៣ ម៉ោង ហើយក្រុមអ្នកជំនាញប្រកាសថា អត្រាឆ្លងមេរោគពីទំនិញប្រើប្រាស់គឺមានទាបបំផុត។

កាលពីថ្ងៃទី២៧មីនា អង្គការសុខភាពពិភពលោកបានប្រកាសថា មនុស្សទំនងមិនឆ្លងមេរោគពីទំនិញពាណិជ្ជកម្មនោះទេ ក្នុងនោះរួមទាំងទំនិញដឹកតាមកប៉ាល់តាមរយៈប្រៃសណីយ៍៕ ដោយ៖ កញ្ញាដាលីស

មេរោគកូវីដ១៩អាចរស់នៅលើម៉ាស់បាន ៧ ថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម