សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង TNAOT APP បើក​យុទ្ធនា​ការចែក​ម៉ាស​និង​ទឹក​លាងដៃ​

201
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ខណៈ​កម្ពុជា កំពុង​រង​ការគំរាមកំហែង ពី​ជំងឺ​ខូ​វីដ ១៩ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ នេះ យ​សមាគម អាជីវករ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី សន្តិភាព (​ស​.​អ​.​ស​.​ស​) សហការ​ជាមួយ TNAOT APP បាន យុទ្ធនា​ការចែក​ម៉ាស​និង​ទឹក​លាងដៃ​ដោយ​ឥតគិតថ្លៃ​ត្រូវបាន​ផ្តល់ជូន សម្រាប់​ក្រុម​ងាយ​ប្រឈម​នឹង​ការឆ្លង​កូ​វីដ ១៩ ។​


​យុទ្ធនាការ​នេះ ធ្វើឡើង​ដោយមាន​ការចែក​ម៉ាស ទឹក​អាល់កុល និង ជែ​ល​សម្រាប់​លាងដៃ​សម្លាប់​មេរោគ ព្រមទាំង​ពាក្យស្លោក​អប់រំ ទៅដល់​ក្រុម​អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង ផ្តល់ជូន​ទៅឱ្យ​សមាគម អាជីវករ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី សន្តិភាព (​ស​.​អ​.​ស​.​ស​) សម្រាស់​ប្រើប្រាស់​តាម​ការចាំបាច់​ផង ហើយ​ក៏មាន​បង្ហាញ​អំពី វិធី​បង្ការ​មិនឱ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ តាមរយៈ​ការណែនាំ​ពី​ការពាក់​ម៉ាស់ និង របៀប​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ។


​ក្នុងឱកាស​នេះ មនុស្ស​ច្រើនជាង ៣០០​នាក់ ដែល​អ្នក​ប្រក​បរបរ រត់​ម៉ូតូឌុប រត់​ទុក ទុក អ្នកបើករ Pass App និង បើកបរ​ឡាន​តាក់ស៊ី​ជាដើម បាននាំគ្នា​ទៅ​ទទួលយក​ទឹក​លាងដៃ ម៉ាស​បិទ​ច្រមុះ និង ពាក្យស្លោក​អប់រំ ដើម្បី រួមគ្នា​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​ប្រភេទ​ថ្មី​កូ​វីដ​១៩ នេះ​។​


​លោក ញឹម សុ​ភី អាយុ ៣០​ឆ្នាំ អ្នករត់ pass App បាន​លើកឡើងថា ឥឡូវនេះ​រក​ចំណូល​មិនសូវ​បាន​ផង បារម្ភ​ខ្លាច មិនអាច​ផ្គត់ផ្គង់​ជីវភាព​ក្នុង​ក្រុមគ្រួសារ​បាន​ផង​។​

លោក ហ៊ាង វិទ្យា ប្រធាន​សមាគម​សមាគម អាជីវករ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​សន្តិភាព ( រូបៈ លក្ខិណា )


​លោក ហ៊ាង វិទ្យា ប្រធាន​សមាគម​សមាគម អាជីវករ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​សន្តិភាព (​ស​.​អ​.​ស​.​ស​) អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ក្រុម​ដែល​ងាយ​ប្រឈម​នឹង​ការឆ្លង​ជំងឺ ខូ​វីដ​១៩ ព្រោះ​ពួកគាត់​គឺជា​អ្នក​ដឹក​ភ្ញៀវ​ជា​អចិ​ន្ត្រៃ ហើយ​តែងតែ​ជួប​និង​មនុស្ស​ជាច្រើន និង​អង្គុយ​ក្បែរ​គ្នា​ទៀតផង ដូច្នេះ​ក្រុម​ពួកគាត់​គឺជា​មនុស្ស​ដែល​គួរឱ្យ​បារម្ភ​ខ្លាំង ។ ក្រុម​យើង​មាន​បញ្ហា​ខ្វះខាត ដោយសារ​អ្នកលក់​ម៉ាស​និង អាល់កុល ឡើងថ្លៃ ខណៈ​ពួកយើង​កំពុង​ប្រឹងប្រែង​ដើម្បី សងបំណុល​ធនាគារ​ផង​។

លោក​ទៀ សូផាត តំណាង TNAOT APP បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ដែល​ស្ថាប័ន​មានបំណង​ជួយ​ដល់​ក្រុម​អ្នករត់ម៉ូតូឌុប អ្នករត់ ទុក ទុក និង Pass App ដើម្បី​ចូលរួម​ជួយ​កាត់បន្ថយ ការចំណាយ​លុយ​ទិញ​ម៉ាស់​ផង​និង​ជួយ​ដល់​សង្គម​ផង ៕

ពិធី​ចែក​ម៉ាស ទឹក​អាល់កុល និង ជែ​ល ដល់​អ្នករត់ ទុក ទុក និង ម៉ូតូ​កង់ ៣ ( រូបៈ លក្ខិណា )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ