​បញ្ជូន​ក្មេង​ទំនើង​៤​នាក់​ទៅ​តុលាការ​ក្រោយ​បង្ក​អសន្តិសុខ​ជា​បន្តបន្ទាប់​

250
ចែករម្លែក

ដោយ​: ភ្នំ​ខៀវ​/​ប៉ៃលិន​៖​សមត្ថកិច្ច​ក្រុងប៉ៃលិន​បានរៀបចំ​សំណុំរឿង​បញ្ជូន​ក្មេង​ទំនើង​ចំនួន​៤​នាក់ ទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន​បន្ទាប់ពី​បាន​ដើរ​អុកឡុក​បង្ក​អសន្តិសុខ​នៅតាម​មូលដ្ឋាន​ជា​បន្តបន្ទាប់​។​ក្មេង​ទំនើង​ទាំងនេះ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​តា​ពុក​ក្រោម​សង្កាត់​ទួល​ល្វា​ក្រុង​/​ខេត្ត​ប៉ៃលិន​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ក្រុងប៉ៃលិន​បានឱ្យដឹងថា​ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​នេះ​១,​ឈ្មោះ​អ៊ី​លី​ហ៊ួ​រ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​។​២,​ឈ្មោះ​ឃី​ប៊ុនធឿន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​៣,​ឈ្មោះ​ច​យ​ចំណាប់​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​និង​ឈ្មោះ​សុខ​សុផាត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​

ឯ​វត្ថុតាង​ដែល​ដកហូត​បាន​ក្នុងការ​បង្ក្រាប​រួមមាន​កាំបិតប៉័ងតោ​ចំនួន​១,​ម៉ូតូ​ម៉ាក​ហុងដា​ផលិត​ឆ្នាំ​២០១៩​ពាក់​ស្លាក​លេខ​បាត់ដំបង​១AF៣៨៦០​មួយគ្រឿង​។​វត្ថុតាង​និង​ក្រុម​ក្មេង​ទំនើង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អនុវត្តតាម​នីតិវិធី​ប​ញ្ជូ​ន​ទៅកាន់​តុលាកា​នៅ​រសៀល​ថ្ងៃទី​៣០​ខែមីនា ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​រូបថត​:​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​និង​សកម្មភាព​គប់​ទៅ​ប្រជាពលរដ្ឋ​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ ( រូប​: ភ្នំ​ខៀវ )​

ទីតាំងផ្សាយពាណិជ្ជកម្ម