​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រជុំ​អនុម័ត​សេចក្តីព្រាង​លើក​ទី​១០

184
ចែករម្លែក

​ដោយៈសៅវ៉ាន់ឌី​​​/ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១​របស់​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​។​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​លោក​ឡុង​សុវណ្ណ​ប្រធាន​ប្រឹក្សា​ខេត្ត​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​មានការ​ចូលរួម​ពី​លោក​,​ស្រី​សមាជិក​ក្រុមប្រឹក្សា​,​ព្រះរាជអាជ្ញា​,​ប្រធាន​សាលាដំបូង​,​មេបញ្ជាការ​កងកម្លាំង​ទាំងបី​,​មន្ត្រី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើនរូប​។​

ក្រៅពី​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០​និង​របាយការណ៍​ប្រចាំ​ខែមីនា ឆ្នាំ​២០២០​ក្រុមប្រឹក្សា​បាន​ពិនិត្យ​និង​អនុម័ត​លើ​ផែនការ​អភិវឌ្ឍ​ខេត្ត​២០២០​និង​២០២៤​របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ​ដើម្បី​នឹងដាក់​ឆ្លង​ជូន​ក្រុមប្រឹក្សា​ខេត្ត​ពិនិត្យ​អនុម័ត​និង​ស្នើសុំ​អនុលោមភាព​ទៅ​ក្រសួងមហាផ្ទៃ ។​

ដោយឡែក អភិបាលខេត្ត បាន​ស្នើឱ្យ​អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព បន្ត​ចុះ​ណែនាំ អប់រំ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​នៅតាម​ឃុំ​ភូមិ​និង​ស្រុក​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្កា​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វី​១៩ នៅ​ទូទាំង​ខេត្តព្រះវិហារ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម