ពលករ​ខ្មែរ​បន្ត​វិល​មក​មាតុភូមិ​ក្រោយ​ព្រំដែន​បាន​បិទ​ព្រោះ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីត​១៩

249
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​បន្ត​វិល​មក​មាតុភូមិ​នៅក្រោយ​ច្រកព្រំដែន​បាន​បិទ​តាំងពី​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២០​កន្លងមក ។​

​នាយទាហាន​ម្នាក់​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​៖​នៅ​រសៀល​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​ពេល​ចេញមក​កម្ពុ​ជាតា​ម​ច្រករបៀង​នៅ​ស្រុក​គោក​ស៊ូ​ង​ខេត្ត​ស្រះកែវ​។​មកវិញ​ច្រករបៀង​ចម្ការ​គ​ក្នុងស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​ពលករ​ខ្មែរ​១២៤​នាក់​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឈុន​ម៉ៅ​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​ទទួល​ជា​មេបញ្ជាការ​តំបន់​ទី​១​បន្ទាយមានជ័យ​និង​នាយទាហាន​,​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឃួន​ជឿន​មេបញ្ជាការរង​ពលទាហាន​នៃ​កងការពារ​ព្រំដែន​លេខ​៥០៣​បាន​អប់រំ​ណែនាំ​ពី​វិធាន​ក្រសួងសុខាភិបាល​ក្នុងការ​បង្ការ​ការពារ​មេរោគ​កូ​វីត​១៩​។​ក្នុងនោះ​ត្រូវមាន​ការបាញ់​កម្តៅ​ក្នុង​ខ្លួន​ការពាក់​ម៉ាស់​,​លាង​សម្អាត​ដៃ​បាញ់​អាលកុល​,​ជូ​តដៃ​ជាមួយ​សាប៊ូ​លាងដៃ​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​រយៈ​១៤​ថ្ងៃ​ជាដើម​។​បន្ទាប់មក​ត្រូវបាន​ដឹកជញ្ជូន​ទៅ​មណ្ឌល​សំចត​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​៕S/

​រូបថត​៖​ពលករ​ខ្មែរ​នៅ​ថៃ​បន្ត​វិល​មក​មាតុភូមិ​ក្រោយ​ព្រំដែន​បាន​បិទ​ព្រោះ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីត​១៩ ។​វិល​មក​តាម​ច្រករបៀង​ចម្ការ​គ​ស្រុក​ស្វាយចេក (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម