​សមយុទ្ធ​នាគ​មាស​២០២០ រវាង​កងទ័ព​កម្ពុជា​-​ចិន បានបញ្ចប់​ដោយ​ជោគជ័យ​

321
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​រំដោះប្រជាជន​ចិន​បាន​បិទ​បញ្ចប់​ហើយ​ក្រោយ​ការហ្វឹកហ្វឺន​រួមគ្នា​រយៈពេល​១៥​ថ្ងៃ​កន្លងមកនេះ​។​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៥​មីនា និង​ត្រូវបាន​បិទ​បញ្ចប់​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​។​នៅឯ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គី​រី របស់​កងពលតូច​ថ្មើរជើង​លេខ​៧០ ស្ថិតក្នុង​ភូមិ​អូរ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​ពិធី​បិទ​បញ្ចប់​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​លោក​WangWenTian​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន ក្រោម​ប្រធានបទ «​រួមគ្នា​ប្រឆាំង​ភេរវកម្ម​និង​ការងារ​មនុស្សធម៌​» ចាប់តាំងពី​ថ្ងៃទី​១៥​រហូតដល់​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​។​

​លោក​WangWenTian​បាន​ថ្លែងថា​៖​លំ​ហាត់​សមយុទ្ធ​នាគ​មាស​២០២០​គឺជា​លំ​ហាត់​មួយ​ដែល​កងយោធពល​ខេមរភូមិន្ទ​និង​កងទ័ព​រំដោះប្រជាជន​ចិន​បាន​បន្សល់ទុក​នៅ​និមិត្តសញ្ញា​មួយ​ដ៏​រឹងមាំ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​នៃ​កិច្ចប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​កង​ប្រដាប់អាវុធ​ទាំងពីរ ដោយសារ​ការរៀបចំ​សមយុទ្ធ​នេះ ស្រប​ពេលដែល​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក និយាយ​ជារួម​និយាយ​ដោយឡែក​ប្រទេស​កម្ពុជា​-​ចិន​បាននិងកំពុង​ប្រយុទ្ធប្រឆាំង​យ៉ាងសកម្ម​ជាមួយ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩​ដ៏​ធ្ងន់ធ្ងរ​។

​ប៉ុន្តែ​ទោះជា​មានការ​លំបាក​យ៉ាងណាក៏ដោយ​ក៏​កងទ័ព​ប្រទេស​យើង​ទាំងពីរ​ជម្នះ​គ្រប់​ឧបសគ្គ បានរួម​ចិត្ត​តែមួយ​កៀក​ស្មារ​គ្នា​និង​ធ្វើការ​ជាមួយគ្នា​គ្រប់ការ​លំបាក​រៀបចំ​សមយុទ្ធ​នេះ​សម្រេចបាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក​។​ជោគជ័យ​ទាំងអស់នេះ​បានបង្ហាញ​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ក្នុង​ស្មារតី​ស្ម័គ្រចិត្ត​រួមគ្នា​បន្ត​អនុវត្តតាម​ទស្សនៈ​រួម​។​

​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រឹង​ការប្រាស្រ័យ​ទាក់ទង​ទៅវិញទៅមក​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​យោធា​ឱ្យ​ទទួលបាន​សមិទ្ធិផល​ថ្មីៗ​បន្ថែម​។​រួមចំណែក​ជា​ដៃគូរ​ក្នុង​ការកសាង​សហគមន៍​ដែលមាន​វាសនា​រួមគ្នា តាមរយៈ​ការ​ជម្រុញ​ផ្សារ​ភា្ជ​ប់រ​វាង​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវ៉ាត់ និង ផ្លូវ​” រួម​នឹង​”​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​”​និង​ថែរក្សា​ការពារ​សន្តិភាព​ស្ថិរភាព​នៅក្នុង​តំបន់​។​

​ចំណែក​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ប្រមុខ​ការពារជាតិ​កម្ពុជា​បាន​មានប្រសាសន៍ថា​សមយុទ្ធ​នាគ​មាស​២០២០​នេះ​គឺជា​ការ​សមយុទ្ធ​ហ្វឹកហ្វឺន​រួមគ្នា​តែមួយគត់​ដែល​កងទ័ព​ចិន​បានរៀបចំ​ឡើងជា​មួ​យក​ង​ទ័ព​បរទេស​ក្នុងអំឡុងពេល ដែល​ប្រទេស​យើង​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីត​១៩ ។

​នាពេលនោះ​យើង​ក៏មាន​ក្តីបារម្ភ​ដោយ​ខ្លាច​ជំងឺ​កូ​វីត​១៩​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធិភាព​នៃ​ការរៀបចំ​សមយុទ្ធ​លើក​នេះ​។​ការពិត​បានបង្ហាញ​យ៉ាងច្បាស់​ថា​ទោះបីជា​កំពុង​ប្រឈម​នឹង​ការរំខាន​ពី​វីរុស​កូ​វីត​យ៉ាងណាក៏ដោយ​។​ក៏​ក្រុម​ដឹកនាំ​សមយុទ្ធ​នៃ​ភាគី​ទាំងសងខាង​ខិតខំ​ពុះពារ​ការលំបាក​ធ្វើការ​រៀបចំ​មេរៀន​ហ្វឹកហ្វឺន​សមស្រប​តាម​លក្ខ​ណៈ​វិទ្យាសាស្ត្រ​រហូតដល់​សម្រេច​គោលដៅ​ទាំងពីរ​រួមទាំង​លំ​ហាត់​ហ្វឹកហ្វឺន​សម្រាប់​កងទ័ព​។​ការពារ​ទប់ស្កាត់​វីរុស​កូ​វីត​១៩​បាន​យ៉ាង​ល្អប្រសើរ​ដោយ​មិនមាន​បញ្ហា​កើតឡើង​ទាំងអស់ ។

សម្រាប់​នាយទាហាន​ពលទាហាន​ចូលរួម​សមយុទ្ធ​នៃ​ភាគី​ទាំងពីរ​កម្ពុជា​-​ចិន​បានរៀបចំ​ហ្វឹកហាត់​ជា​ក្រុម​រួមគ្នា ធ្វើការ​រៀនសូត្រ និង​ដក​ពិសោធន៍​ពីគ្នា​ទៅវិញទៅមក រួមគ្នា​លើកកម្ពស់​សមត្ថភាព ហ្វឹកហាត់​បញ្ជា​,​ពី​ទីបញ្ជាការ​,​បញ្ជា​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​,​ព្រមទាំង​រៀបចំ​ការងារ​មនុស្សធម៌​នានា​ប្រកបដោយ​ជោគជ័យ ។ ក្រោយពី​ការហ្វឹកហាត់ ភាគី​ទាំងពីរ​បានរៀបចំ​បរិ​ច្ចាក​នូវ​សម្ភារ​ពេទ្យ សម្ភារ​សិក្សា សម្ភារ​កីឡា​ជូន​ដល់​អាជ្ញាធរ មន្ទីរពេទ្យ និង​សាលារៀន​នៅក្នុង​តំបន់​ជាដើម ។​

​សូមជម្រាបថា​កងពល​តូច​លេខ​៧០​មាន​យុទ្ធជន​ចូលរួម​ហ្វឹកហាត់​គឺ​កង​រថពាសដែក​ដែលមាន​ទ័ពថ្មើរជើង​មកពី​វរ​សេនា​តូច​ទ័ព​ពិសេស​និង​គ​.​គាំទ្រ​បាញ់កាំភ្លើង​ត្បាល់​និង​រៀបចំ​ទីលាន​សម្រាប់​បម្រើការ​ក្នុង​សមយុទ្ធ​នាគ​មាស​២០២០៕S/

​រូបថត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​លោក Wang Wen Tian អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០​រវាង​កងទ័ព​កម្ពុជា​និង​ចិន​(​រូប​ថ​តៈ​កងពលតូច​ថ្មើរជើង​លេខ​៧០)

ទីតាំងផ្សាយពាណិជ្ជកម្ម