​ផ្លាស់ប្តូរ​អធិការនគរបាល​ក្រុង​បាវិត​,​លោក​អែម​សុវណ្ណារិទ្ធ​ឡើង​នៅ​កន្លែង​លោក​កែវ​គង់

224
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀង​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​កឹង​ឃ​ន​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ប្រកាស​តែងតាំង​អធិការនគរបាល​ក្រុង​បាវិត​ថ្មី​ដោយ​លោក​វរសេនីយ៍ត្រី​អែម​សុវណ្ណារិទ្ធ​ឡើង​ជំនួស​លោក​វរសេនីយ៍ឯក​កែវ​គង់​ទៅ​ទទួល​ភារកិច្ច​ជា​នាយរង​ការិយាល័យ​វិទ្យុទាក់ទង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​

​លោក លឹម សៀង​ហេង បាន​ថ្លែង​ផ្តាំផ្ញើ​អធិការនគរបាល​ថ្មី ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការងារ​បង្ការ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បង្ការ​ទប់ស្កាត់ បទល្មើស​គ្រោះថ្នាក់​ចរាចរ​នៅក្នុង​មូលដ្ឋាន​ក្រុង​បាវិត​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​លោក កឹង ឃ​ន ក៏បាន​ជំរុញ​ដល់​អធិការ​នគ​បាល​ថ្មី ត្រូវធ្វើ​កិច្ចការ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់ផ្នែក​។​ជាពិសេស​ត្រូវ​មានការ​សាមគ្គីភាព​ផ្ទៃក្នុង​និង​ត្រូវគោរព​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ខ្ពស់​នូវ​រាល់​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​បាវិត ដែលមាន​លោក លឹម សៀង​ហេង ជា​អភិបាលក្រុង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម