ទឹកស្ទឹង​មង្គល​បូរី​និង​ស្ទឹង​សិរីសោភ័ណ​ស្រក​ចុះ​ខ្លាំង​ដោយ​រំហូត​ក្តៅហែង​និង​ការប្រើប្រាស់​

375
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ទឹកស្ទឹង​មង្គល​បូរី​និង​ស្ទឹង​សិរីសោភ័ណ​ដែលជា​ស្ទឹង​វែង​ហើយ​ធំជាងគេ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ស្រក​ចុះ​ខ្លាំង​ដោយ​រំហូត​ក្តៅ​ហួតហែង​និង​ការប្រើប្រាស់​ដែលនាំឱ្យ​មានការ​ចាប់អារម្មណ៍​និង​ប្រុងប្រយ័ត្ន​ជាថ្មី ។​

​ពលរដ្ឋ​និង​មន្ត្រី​នៃ​ឃុំ​ស្រុក​ជាប់​ដងស្ទឹង​ទាំង​២​បាន​ប្រាប់​កាសែត​រស្មី​ក​ម្ព​ជានា​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​ថា​៖​ស្ថានភាព​ទឹក​ក្នុង​ពោះ​ស្ទឹង​ទាំង​២​បាន​ស្រក​ចុះ​ខ្លាំង​នៅ​ដើមខែ​មីនា​នេះ​។​នោះ​មកពី​ការឡើង​កម្តៅ​ហួតហែង​និង​ក​ម្រឹត​នៃ​ការប្រើប្រាស់​។​

ទោះយ៉ាងណា​ក្តីបារម្ភ​ពី​ការ​ប្រឈម​ខ្វះ​ទឹក​ដូច​កាលពី​ចុងឆ្នាំ​២០១៩​និង​ខែមករា​ឆ្នាំ​២០២០​ទំនងជា​មិន​បញ្ហា​ទេ​សម្រាប់​ស្ទឹង​មង្គល​បូរី​ព្រោះ​ក្រសួង​ធនធាន​ទឹកបាន​បូមទឹក​ពី​អាង​កំពីងពួយ​ខេត្តបាត់ដំបង​ទម្លាក់​ចុះ​ក្នុង​ស្ទឹង​មង្គល​បូរី​និង​ស្ទឹង​ប​វេ​លម​ក​ដែរ ។​
​មួយផ្នែក​ទៀត បាន​ពី​ទឹកភ្លៀង​កក់ខែ​ខ្លះៗ​កន្លងមកនេះ ។​ឯ ស្ថានភាព​ទឹកស្ទឹង​សិរីសោភ័ណ ក៏បាន​អំណោយផល​ពី​ភ្លៀង​កក់ខែ​នោះដែរ​ហើយ​រំពឹងថា​នឹង​ទ្រោល​ការប្រើប្រាស់​រួច​នៅក្នុង​រដូវប្រាំង​នេះ ។​

លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​អោយដឹងថា​៖​ថ្មីៗ​នេះ​អាជ្ញាធរ​និង​មន្ត្រី​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មន្ត្រី​មន្ទីរ​ធនធានទឹក​អាជ្ញាធរ​ឃុំ​ភូមិ​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវជាតិ​លេខ​៥​របស់​ជប៉ុន​បាន​រក​ដំណោះស្រាយ​ដើម្បី​យក​ទឹក​មក​ស្ទឹង​មង្គល​បូរី​។​ក្នុងនោះ​ក្រុមហ៊ុន​បាន​ឯកភាព​កាយ​ទំនប់​ចេញ​៕S/


​រូបថត ៖ ទឹកស្ទឹង​មង្គល​បូរី​និង​ស្ទឹង​សិរីសោភ័ណ​ស្រក​ចុះ​ខ្លាំង​ដោយ​រំហូត​ក្តៅហែង​និង​ការប្រើប្រាស (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម