រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​រះ​រថយន្ត​មួយគ្រឿង​និង​ផ្ទះ​ប្រជាពល​រដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​

259
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប Lexus បើកបរ​បោះ​ពួយក្នុង​ល្បឿន​លឿន​ដូច​ហោះ​បុក​រះ​រថយន្ត​មួយគ្រឿង និង​ផ្ទះ​ប្រជាព​លដ្ឋ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន​អ្នករបួស​ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៦០៨ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក Lexus GS300 ១​គ្រឿង ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2BF-4434 បើកបរ​ដោយ​បុរស​ម្នាក់​បោះពួ​ម៉ា​ពេញទំហឹង ក្នុង​ល្បឿន​លឿន​ដូច​ហោះ ធ្វើដំណើ​រតាម​បណ្តោយ​ផ្លូវ​៦០៨ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ស្រាប់តែ​មក​បុក​ចំ​ពី​ខាងឆ្វេង​រថយន្ត​ម៉ាក Morning ពណ៌​ក្រហម ពាក់​ផ្លាក​លេខ ភ្នំពេញ 2AY-0246 ១​គ្រឿង​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្តាលឲ្យ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​ឆ្វែ​ង​ត្រង់​ទា្វរ រួច​ក៏​បន្តទៅ​បុក​ទំម្លុះ​ទ្វារផ្ទះ​ធ្លុះ​អស់​មួយតង់​ទៀត តែ​សំណាងល្អ​មិន​បង្កឲ្យ​មា​នន​រណា​ម្នាក់​រងរបួស​នោះទេ​។​

​ក្រោយ​កើ​តុ​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង​កើ​ហេតុ ដើម្បី​ធ្វើការ​ស​ម្រ​បសម្រួល​ឲ្យ​ភាគី​ទាំងសងខាង​ចរចារ​គ្នា ដោយ​ម្ចាស់​រថយន្ត​Lexus GS300​ជា​អ្នកបង្ក​ព្រម​សងសំណង​ខាង​ម្ចាស់​រថយន្ត morning រងគ្រោះ​ចំនួន​៦៥០​ដុល្លារ និង​ព្រមធ្វើ​ទ្វារផ្ទះ​ជួសជុល​ឲ្យ​ដូចដើម​វិញ​ដើម្បី​បញ្ចប់រឿង​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម