បារាំង​ប្រើ​ឧទ្ធម្ភាគចក្រ​ជម្លៀស​អ្នក​ជំងឺ​ទៅ​បរទេស ​នៅ​ពេល​កូរ៉ូណា​វាយប្រហារ​បារាំង​កាន់​តែ​ខ្លាំង​

782
ចែករម្លែក

​បារាំង​បាន​ជួប​ថ្ងៃ​អាក្រក់​បំផុត​បស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មីនា ដោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺកូវី​ដ​១៩​ បាន​កើន​ហួស​៣.០០០​ជា​លើកដំបូង ហើយឧ​ទ្ធ​ម្ភា​គ​​ចក្រ​យោធា​បាន​ដឹក​អ្នក​ជំងឺ​ពី​ភាគ​ខាងកើត​ប្រទេស​ទៅកាន់​បរទេស នៅ​ពេល​ប្រទេស​ខិតខំ​ដោះស្រាយ​នឹង​ការផ្ទុះ​ជំងឺឆ្លង​កាន់តែខ្លាំង​ឡើង​។​

​តំបន់​ហ្ក្រ​ង់​អ៊ីស ជាទី​តាំង​នៅ​បារាំង​ដំបូង​គេ​ដែល​ជោរជន់​ដោយ​អ្នក​ឆ្លងកូវី​ដ​១៩ ដែល​បាន​រាលដាល​ទៅ​ភាគ​ខាងលិច​យ៉ាង​លឿន​និង​ឡោមព័ទ្ធ​មហា​តំបន់​​ប៉ារីស កន្លែង​ដែល​មន្ទីរពេទ្យ​សុទ្ធ​តែ​ថែម​គ្រែ​អ្នក​ជំងឺ​ដើម្បី​ដោះស្រាយ​ការហូរ​ចូល​អ្នក​កើតកូ​វីដ​១៩​។​

​ចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូរ៉ូ​ណា​នេះ​ចាប់​តាំងពី​ថ្ងៃ​០១​មីនា​មក​បាន​កើន​១៦​ភាគរយ មក​ដល់​ចំនួន​៣.០២៤​នាក់ នៅពេល​ចំនួន​អ្នក​ជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់​កើន​​ជាង​១០​ភាគរយ ដល់​ចំនួន​៥.១០៧​នាក់​។​

​នាយករដ្ឋមន្ត្រី​បារាំង​ លោក​អេដូ​អាត ហ្វី​លីព បាន​ព្រមាន​ថា ​ប្រជាជន​បារាំង​៦៧​លាន​នាក់​ថាបារាំង​នឹង​ប្រឈម​ការលំបាក​បំផុត​នៅ​ប៉ុន្មាន​សប្តាហ៍​ទៅមុខ​នៅ​​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​។​

បុគ្គលិក​ពេទ្យ​សែង​អ្នក​ជំងឺ​ចូល​ក្នុង​ឧទ្ធម្ភាគចក្រ​បារាំង​នៅ​ក្រុង​ស្ត្រា​ស្បួក ដើម្បី​ជម្លៀស​ទៅកាន់​មន្ទីរពេទ្យ​អាឡឺម៉ង់​មួយ​ចំ​ពេល​កូវី​ដ​១៩​វាយលុក​ខ្លាំង​

​នៅ​ក្រុង​ស្ត្រា​ស្បួក គ្រូពេទ្យ​បាន​ជម្លៀស​អ្នក​ជំងឺ៦​នាក់​ទៅ​កាន់​អាឡឺម៉ង់​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​អ្នក​ជំងឺ​កូវី​ដ​១៩​ប្រមាណ​៨០​នាក់​ត្រូវបាន​នាំ​ចេញ​ពី​តំបន់​នេះ​​ទៅ​កាន់ស្វីស អាឡឺម៉ង់​និង​លុច​ហ្សំ​បួ​រ​។​ការផ្ទេរ​អ្នក​ជំងឺចេញពី​ក្រុងប៉ារីស​ក៏​ត្រូវ​រំពឹងថា​នឹង​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម