ក្រុមហ៊ុនកាត់ដេរ​បង់​ក្លា​ដែស​ថា​ការបញ្ជាទិញ​ក្នុង​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​ត្រូវបាន​លុប​ចោល​ដោយ​សារកូ​វីដ​១៩

497
ចែករម្លែក

​ក្រុមហ៊ុនកាត់ដេរ​បង់​ក្លា​ដែស​និយាយថា ក្រុម​អ្នក​លក់រាយ​សម្លៀកបំពាក់​បាន​លុបចោល​ឬ​ផ្អាក​ការបញ្ជា​ទិញ​ដែល​គិត​ជា​ទឹកប្រាក់​ជាង​៣​ពាន់​លាន​​ដុល្លារ​ដោយ សារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​ទោះបី​យ៉ាងណា​មាន​អ្នកខ្លះ​បាន​យល់ព្រម​បង់ថ្លៃ​។​

​ទិន្នន័យ​ពី​សមាគម​រោងចក្រ​កាត់ដេរ​និង​នាំ​ចេញរ​បស់បង់​ក្លា​ដែស​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មីនា​បាន​បង្ហាញ​ទាំង​ការបញ្ជាទិញ​រួចហើយ​និង​​ការបញ្ជា​ទិញ​ដែល​បានគ្រោង​ទុក​ពី​ប្រទេស​នាំចេញ​សម្លៀក​បំពាក់​ធំ​លំដាប់​ទី​២​នៅលើ​ពិភពលោក​នេះ​។​

​ការបញ្ជា​ទិញ​ដែល​ត្រូវ​បាន​លុបចោល​នេះ គឺ​រួមរ​បញ្ចូល​ទាំង​ការទិញ​រាប់​សិប​លាន​ដុល្លារ​ពី ក្រុមហ៊ុន​អ្នកទិញ​ធំៗ​ជាច្រើន រួម​មាន​ក្រុមហ៊ុន​អ្នកទិញ​អ៊ឺរ៉ុប​( C&A and Inditex)​ក្រុមហ៊ុន​អ្នកទិញ​អៀរ​ឡង់​(Primark of Ireland)​និង​ក្រុមហ៊ុន​អ្នកទិញ​អង់គ្លេស​( Marks & Spencer)​។​

​ប្រទេស​បង់​ក្លា​ដែស​ទើបតែ ចាប់ផ្តើម​ទទួលរង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ជំងឺ​រាតត្បាត​នេះ ហើយ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​បាន​បញ្ជា​ឱ្យ​បិទ​អាជីវកម្ម​ភាគ​​ច្រើន​ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។ ប៉ុន្តែ​ទីផ្សារ​នាំ​ចេញ​របស់​ប្រទេស​នេះ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​មក​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​កម្មករ​កាត់ដេរ ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួយ នៅ ទីក្រុង​ដាម​រ៉ា​យ ប្រទេស​បង់​ក្លា​ដែស​

ទីតាំងផ្សាយពាណិជ្ជកម្ម