ទាល់តែ​បែបនេះ​ទើប​មាន​សុវត្ថិភាព ព្រោះ​សម័យ​កូ​រ៉ូ​ណា អ្នកណា​ទុកចិត្ត​

355
ចែករម្លែក

តាមរយៈ​រូបភាព​នេះ​បង្ហាញ​ពី​នារី​វ័យក្មេង​សាច់​សខ្ចី​ពាក់​ម៉ាស់ និង​មួកសុវត្ថិភាព និង​បុរស​ពាក់ ម៉ាស់​និង​ពាក់មួក​សុវត្ថិ​ភាពដូចគ្នា​ជិះ​ម៉ូតូ​ដោយ​រក្សា​គម្លាត​ពីគ្នា​ខ្លាំង​ស្ទើរតែ​ធ្លាក់​ពី​កែប​គួរឱ្យ​សំណើច ប៉ុន្តែ​សម័យ​កូ​រ៉ូ​ណា អ្នកណា​ទៅ​ទុកចិត្តបាន​ថា​អ្នករួមដំណើរ​ជាមួយ​យើង​គ្មាន​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ខ្លួន​។​
​ ​
នារី​ស្រស់ស្អាត​ដែលជា YouTuber (​អ្នកបង្កើត​វីដេអូ​យូ​ធ្យូ​ប​) និង​ជា​អ្នកលេង​ម៉ូតូ​ធំ​ដែលមានរហស្សនាម​ថា Pear R1 និយាយ​លេងសើច​ថា នាង​ធ្វើបែបនេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ដែល​កំពុងតែ​ឆ្លង​រាលដាល​ពាសពេញ ពិភពលោក​គួរឱ្យ​ភ័យខ្លាច​។​
​ ​
ទោះជា​យ៉ាងណា នាង​បាន​បញ្ជាក់ថា នាង​គ្រាន់តែ​ធ្វើ​លេងសើច​ប៉ុណ្ណោះ ហើយ​មិន​លើកទឹកចិត្ត ឱ្យ​អ្នកផ្សេង​ធ្វើតាម​នាង​ឡើយ ព្រោះ​វា​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម