ក្រុមកម្មករ​បង្ហាញ​ពី​បច្ចេកទេស​ក្នុងការ​សម្អាត​រុក្ខជាតិ​តាម​ប្រាសាទ​

328
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្រុមកម្មករ​នៃ​អស​ជ្ញា​ធរ​ជាតិ​អប្សរា បានបង្ហាញ​ពី​បច្ចេកទេស​ក្នុងការ​សម្អាត​រុក្ខជាតិ​នានា​តាម​ប្រាសាទ ក្នុង​តំបន់​អង្គរ​ក្នុង​បំណង​ដើម្បី​ថែរក្សា​សំណង់​ប្រាសាទពី​ការ​រុំ​ព័ទ្ធ​ដោយ​ដើម​រុក្ខជាតិ ដែល​អាចមាន​ហានិភ័យ​ដល់​ប្រាសាទ​នាពេល​អនាគត​។

​ក្រុមកម្មករ​កាត់​សម្អាត​រុក្ខជាតិ​តាម​ប្រាសាទ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចការ​អភិរក្ស​សំណង់​ប្រាសាទបុរាណ​ខ្មែរ​។ ជាប្រចាំ ក្រុមការងារ​នេះ​តែង​ឡើង​ចុះ​ដក​សម្អាត​ដើម​រុក្ខជាតិ​តូចធំ ដែល​ដុះ​តាម​សំណង់​ប្រាសាទ ក្លោងទ្វារ និង​បុរាណ​ដ្ឋា​ន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​បំណង​ដើម្បី​ថែរក្សា​សំណង់​ប្រាសាទពី​ការ​រ៊ុ​ព័ទ្ធ​ដោយ​ដើម​រុក្ខជាតិ ដែល​អាចមាន​ហានិភ័យ​ដល់​ប្រាសាទ​នាពេល​អនាគត​។

​អ្វីដែល​ជាការ​កត់សម្គាល់ ក្រុមកម្មករ​ទាំងនោះ បាន​ប្រើប្រាស់​ខ្សែ​រ៉ក និង​ជណ្ដើរ សម្រាប់​ឡើង​ដក​រុក្ខជាតិ​តាម​ទីតាំង​ខ្ពស់​ទាប​នានា​។ ពួកគាត់​និយាយថា វិធីសាស្ដ្រ​នេះ​ចំណេញ​ពេល​ច្រើន​បើ​ធៀប​នឹង​ការរៀបចំ​រន្ទា​ឡើង និង​អះអាងថា ពួកគាត់​សុទ្ធ​តែមាន បទពិសោធន៍​ខ្ពស់​ក្នុងការ​ប្រើប្រាស់​វិធីសាស្ដ្រ​មួយ​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម