គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ សម្រេចបាន​ជាង​៦០​ភាគរយ​

260
ចែករម្លែក
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ សម្រេចបាន​ជាង​៦០​ភាគរយ​(រូបថតក្រសួងសាធារណការ)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ខេត្តកំពត ប្រវែង​១៣៤,៨២៦ គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) សម្រេចបាន ៦៧​ភាគរយ ដោយ​គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២០​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​នេះ​។​


​ប្រភព​ដដែល​បន្តថា តាម​ផែនការ​គ្រោងទុក គម្រោង​នេះ​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខ​។​ក្រសួង​សូម​អធ្យាស្រ័យ​ចំពោះ​ផលប៉ះពាល់ និង​ការរំខាន​នានា ដែល​កើតឡើង​អំឡុង​សាងសង់​នេះ ហើយ​ក្រសួង​ក៏បាន​យកចិត្តទុកដាក់​តាមដាន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ធ្វើការ​ស្រោច​ទឹកជា​ប្រចាំ ជាពិសេស​តំបន់​ទីប្រជុំជន ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​(​ដី​ហុយ​) ផងដែរ​។​


​ប្រភព​ដដែល​បន្ថែម​ដោយ​ក្តី​រំពឹងថា ​ក្រសួង​សង្ឃឹមថា​បងប្អូន​ប្រជាពលរដ្ឋ​នឹង​សប្បាយរីករាយ នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើនពី​ផ្លូវ​នេះ ក្រោយ​ការសាងសង់​សម្រេច​បានជា​ស្ថាពរ​នាពេល​ខាងមុខនេះ​៕​សរន​/Ha

គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ សម្រេចបាន​ជាង​៦០​ភាគរយ​(រូបថតក្រសួងសាធារណការ)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ សម្រេចបាន​ជាង​៦០​ភាគរយ​(រូបថតក្រសួងសាធារណការ)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ សម្រេចបាន​ជាង​៦០​ភាគរយ​(រូបថតក្រសួងសាធារណការ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ