សមត្ថកិច្ច​បញ្ជូន​មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម​រហូតដល់​ជិត​១០​លើក នៅ​ក្រុង​តាខ្មៅ មក​តុលាការ​

144
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្តាល​: នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជូន​មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម​រហូតដល់​ជិត​១០​លើក មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាមច្បាប់​។

​បច្ចុប្បន្ននេះ តុលាការ​កំពុង​បន្ត​នីតិវិធី​សាកសួរ​មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម រូបនេះ​។

​សូមបញ្ជាក់ថា ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល , កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌកម្រិត​ស្រាល​ខេត្តកណ្តាល បាន​បង្ក្រាប​មុខសញ្ញា​ឆក់​យ៉ាងសកម្ម នៅក្នុង​ក្រុង​តាខ្មៅ បាន​ដោយ​ជោគជ័យ​។​

​លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល​ក្រុង​តាខ្មៅ បាន​ថ្លែងប្រាប់ថា មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម​នេះ បានធ្វើ​សកម្មភាព​ឆក់​ចំនួន​៧​ករណី​ហើយនៅ​ក្រុង​តាខ្មៅ បានសម្រេច​ទាំងអស់​។ បន្ទាប់ពី​កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង ស៊ើបអង្កេត​អស់​រយៈពេល​ជិត​១​ខែ​ទើប​កំណត់​មុខសញ្ញា ឈានដល់​ការឃាត់ខ្លួន​បានតែ​ម្តង​។ សកម្មភាព​ល្មើស​នេះ បានកើត​ឡើង​នៅ​អំឡុង​ខែកុម្ភៈ និងខែមីនា ឆ្នាំ​២០២០ ស្ថិតនៅ​ជុំវិញ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ គុជ ប៉ាក់​ស័​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និងបក្ខពួក​ផ្សេងទៀត​កំពុង​រត់គេចខ្លួន​៕​ /Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ