ជែក​ម៉ា​បញ្ជូន​គ្រឿង​បរិក្ខា​ពេទ្យ​ទៅអោយ​ប្រទេស​អាស៊ី​៧​ទៀត​

215
ចែករម្លែក

​មហាសេដ្ឋី​ចិន​លោក​ជែក​ម៉ា កន្លងមក​បាន​ផ្តល់​ឧបករណ៍​ធ្វើតេស្តិ៍​រក​វីរុស​កូរ៉ូណា​ចំនួន​កន្លះ​លាន​និង​ម៉ា​សមុខ​១​លាន​ទៅ​អោយ​សហរដ្ឋ​អាម៉េរិក ព្រមទាំងឧ​ប​​ក​រណ៍​ពិនិត្យ​រក​វីរុស​កូរ៉ូណា​២០​ម៉ឺន​ឈុត​ទៅអោយ​រុស្ស៊ី និង​ថែម​ទាំង​សន្យា​ផ្តល់​ជំនួយ​សន្ធឹកសន្ធាប់​ទៀត​ដល់​ប្រទេស​៥៤​នៅ​អាហ្វ្រិក​និង​១០​ប្រទេស​នៅ​អាស៊ី ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ឆ្លងកូវី​ដ​១៩​។​

​មូលនិធិ Jack Ma និង Alibaba បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​មីនា​ថា ពួក​ខ្លួន​នឹង​បរិច្ចាគ​ឧបករណ៍​វេជ្ជសាស្ត្រ​ដ៏​ច្រើន​ទៅអោយ​ប្រទេស​អាស៊ី​៧​ទៀត​រួម​អា​ហ្សែ​បៃ​ហ្សង់ ប៊ូ​តង់ ឥណ្ឌា កា​ហ្សាក់​ស្ថាន គៀ​ហ្គី​ស្ថាន អ៊ុយ​បេគី​ស្ថាននិង​វៀតណាម​។​

​យោងតាម​របាយការណ៍ រដ្ឋ​ទាំងនេះ​នឹង​ទទួលបាន​ម៉ាស់​មុខ​តំលៃ​១,៧​លាន​ដុល្លារ ឧបករណ៍​ធ្វើតេស្តិ៍​រក​វី​រុសចំនួន​១៦៥.០០០​ឈុត ព្រមទាំង​សម្លៀកបំពាក់​ការពារ​​ផ្សេងៗ​រួម​ទាំង​គ្រឿង​បរិក្ខា​ពេទ្យ ដូច​ជា​ឧបករណ៍​ជំនួយ​ដង្ហើម ៕​ប្រែ​សម្រួល​៖​វាសនា​

​សិស្ស​ឥណ្ឌា ពាក់​ម៉ាស់​មុខ​រង់ចាំ​ទិញ​សំបុត្រ​ជិះ​រថភ្លើង​នៅ​ក្រុង​កូជី ប្រទេស​ឥណ្ឌា​ចំ​ពេល​ផ្ទុះ​ជម្ងឺ​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម