កូវី​ដ​១៩ ៖ ពលករ​ចំណាកស្រុក​ឥណ្ឌា បង្ក​បញ្ហា​ប្រឈម​ខ្លាំង​លើ​ចំណាត់ការ​បិទ​ខ្ទប់​របស់​ប្រទេស​

237
ចែករម្លែក

​ចលនា​នៃ​ក្រុម​ពលករ​ចំណាកស្រុក​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ត្រូវបាន​មើលឃើញ​ដើរ​ផ្ទុយ​ពី​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​១៩​។​

​ពលករ​ចំណាកស្រុក​រាប់រយ​ពាន់​នាក់​ដែល​មិន​អាច​បង់ថ្លៃ​អាហារ​ឬ​ផ្ទះ​ជួល​គួបផ្សំ​នឹង​បញ្ហា​សេដ្ឋកិច្ច​នោះ​បាន​ចាប់ផ្តើម​ដើរ​ទាំង​ក្រុមៗ ចម្ងាយ​ឆ្ងាយ​ពី​ទី​​ក្រុង​នានា ទៅកាន់​ផ្ទះ​របស់​ពួកគេ ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​។​

​មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ចំណតរថយន្ត​ក្រុង​និង​នៅតាម​ព្រំដែន​ខណៈ​ដែល​មនុស្ស​ផ្សេងៗ​ទៀត​ស្ថិត​នៅក្នុង​ផ្ទះ និង​អនុវត្ត​បម្រាម​ជួបជុំ​​សារ​ធា​រណៈ​។​

​រដ្ឋាភិបាល​សហព័ន្ធ​នៅ​កាលពី​ថ្ងៃអាទិត្យ បាន​ស្នើ​ឱ្យ​រដ្ឋ​នានា​បិទ​ព្រំដែន​របស់​ពួកគេ​និង​ហាម​ការជួបជុំ​សារ​ធា​រណៈ​។​

​ប៉ូលិស​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​មីនា​បាន​ប្រមូលផ្តុំ​ពលករ​ចំណាកស្រុក ហើយ​បាន​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​មូលដ្ឋាន​ឬ​ទី​ជម្រក​របស់​ពួក​គេ​វិញ​ហើយ​ក្នុងពេល​ជា​​មួយ​គ្នា​នេះ រដ្ឋាភិបាល​រដ្ឋ​បាន​ប្រកាស​ផ្តល់​ស្បៀងអាហារ​និង​ទីជម្រក ប៉ុន្តែ​ក៏​មាន​ចំណាត់ការ​ដាក់ទណ្ឌកម្ម​លើ​អ្នក​ដែល​បដិសេធ​មិន​ធ្វើ​តាម​ផង​ដែរ​។​

​ប៉ុន្តែ ក្រុម​អ្នកជំនាញ​សុខភាព​បាន​ចោទ​ជា​សំនួរ​ថា​តើ​វា​មិនទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​ឬ​យ៉ាណា​នោះ​។​វេជ្ជបណ្ឌិត​ម្នាក់ ជំនាញ​ខាង​រោគសាស្ត្រ​ឥណ្ឌា បាន​និយាយ​​ថា ការបិទ​នេះ​គឺ​ល្អ​សម្រាប់​ពួក​អ្នកមាន ប៉ុន្តែ​សម្រាប់​ពលករ​ចំណាកស្រុក​វិញ​នោះ គឺ​វា​មិនសូវ​មាន​សុវត្ថិភាព​ទេ​។ យើង​គ្រាន់តែ​សង្ឃឹម​ថា​ការបិទ​នេះ​គឺ​លឿន​ល្មម ដោយ​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ ឆ្លង​មេរោគ​នេះ ។​

​អ្នកជំនាញ​នេះ បាន​កត់សម្គាល់​ថា ការបិទ​នេះ គឺ​សំខាន់​ហើយ​រដ្ឋាភិបាល​ធ្វើ​ទាន់ពេលវេលា​ប៉ុន្តែ ការអនុវត្ត​បាន​ជួប​ការលំបាក​។​

​ប្រទេស​ឥណ្ឌា បាន​ចាត់វិធានការ​តឹងរឹង ដែល​រួម​មាន​ការផ្អាក​ជើងហោះហើ​រ​អន្តរជាតិ​និង​ការហោះហើរ​ក្នុងស្រុក ហើយ​សកម្ម​រថភ្លើង​ត្រូវ​គោរព​តាម​បទ​​បញ្ជា​បិទ​ប្រទេស​នេះ​ទាំងស្រុង​រយៈពេល​២១​ថ្ងៃ​។​

​គិត​រហូត​មក់​ពេល​នេះ នៅ​ប្រទេស​ឥណ្ឌា មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​១.០៧១​នាក់​និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ ចំនួន​២៩​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ពលករ​ចំណាកស្រុក​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​នានា​ទៅកាន់​ភូមិ​របស់​ពួក​គេ​វិញ​ក្នុង​កំឡុង​ពេល​មាន​ការបិទ​ប្រទេស​នេះ​កាលពី​ថ្ងៃទី​៣០​ខែ​មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម