បុគ្គលិកចែកបៀកាស៊ីណូកំសាន្ត តោមាស ក្រុងព្រះសីហនុ ចងក សម្លាប់ខ្លួន នៅក្នុងអាគារស្នាក់

363
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុគ្គលិក កាស៊ីណូ មួយកន្លែង បានសម្រេចចិត្ត ចងកសម្លាប់ខ្លួន នៅក្នុងអាគារស្នាក់នៅរួមគ្នា ដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយ។

ករណីនេះកើតឡើង នៅចំណុចអាគារស្នាក់នៅរបស់បុគ្គលិក បន្ទប់លេខ៦៦០២ ជាន់ទី៦ ក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣១ខែមិនាឆ្នាំ២០២០ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ វ៉ន ភារិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ចែកបៀរកាសុីណូ កំសាន្តតោមាស មានស្រុកកំណេីត ស្រុកបារាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុ។

ក្រោយពីនគរបាលបច្ចេកទេសវិទ្យសាស្រ្ត បានត្រួតពិនិត្យ នឹងធ្វេីកោសល្យវិច្ចយ័ រួចមកបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ ថា បេីតាមការរៀបរាប់របស់មិត្តភក្រ័ដែលនៅបន្ទប់ជាមួយ បានប្រាប់ថាជនរងគ្រោះមានវិបត្តិផ្លូវចិត្ត។

បច្ចុប្បន្ន ខាងនគរបាលជំនាញបានប្រគល់សាកសពអោយក្រុមគ្រូសារយកទៅធ្វេីបុណ្យនៅស្រុកកំណេីត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម