កិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងមាន៧ចំណុចដែលត្រូវលើកយកមកពិភាក្សាដើម្បីធ្វើការអនុម័័ត

209
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ

បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមានអស់លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោកជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកស្រីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖

១.ការពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៩។

២.ការពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។

-ការពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។

-ការពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត។

៣.ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពីវិធីសាស្រ្តក្នុងការទប់ស្កាត់ការចាក់ដីចូលបឹង។

-ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អំពីវិធីសាស្រ្តក្នុងការទប់ស្កាត់ការរំលោភយកដីចំណីផ្លូវលំធ្វើជាកម្មសិទ្ធិ។

៤.ស្តាប់របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២០ របស់ គ.ក.ស.ក ខេត្ត។

៥.ស្តាប់របាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។

៦.ពិនិត្យ និងអនុម័តសេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ខេត្ត។

៧.សេចក្តីផ្សេងៗ(កិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សាខេត្តនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០)៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម