ថៃ​ឆ្លង​ជាង​មួយ​រយ​នាក់​ថេរ​ដោយ​ថ្ងៃ​៣១​មីនា​ឆ្លង​១២៧​នាក់​បន្ថែម​និង​ម្នាក់​ទៀត​ស្លាប់​

233
ចែករម្លែក

​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មីនា បាន​រាយការណ៍​ថា​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​១២៧​នាក់​ទៀត​បន្ទាប់ពី​១៣៦​នាក់​ត្រូវ​បាន​បញ្ជាក់ថា​ឆ្លង​វីរុស​កូរ៉ូណា​​នេះ​ផង​ដែរ​កាលពី​ថ្ងៃ​ចន្ទ​។​

​អ្នក​ជម្ងឺ​កូវី​ដ​១៩​ម្នាក់ទៀត​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ការស្លាប់​ពីរ​នាក់​កាល​ពី​មួយ​ថ្ងៃមុន ដែល​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​​ជម្ងឺឆ្លង​នេះ​កើន​ដល់​១០​នាក់​។​

​ចំនួន​ឆ្លង​ចុងក្រោយ​នេះ​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ឡើងដល់​១.៦៥១​នាក់ ។​ចំនួន​នេះ​រួម​មាន​ប៉ូលិស​២៧​នាក់​នៅ​ក្រុង​បាងកក​និង​បុគ្គលិក​ពេទ្យ​១៩​នាក់​​ដែល​ឆ្លង​ជម្ងឺ​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ថា ចំនួន​ឆ្លងកូវី​ដ​១៩​នៅ​ថៃ​មាន​ចំនួន​ជាង​មួយ​រយ​នាក់​ថេរ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ដោយ​កាលពី​ថ្ងៃអាទិត្យ​អ្នក​ឆ្លង​មាន​ចំនួន​១៤៣​នាក់​៕​ប្រែ​សម្រួ​​ល​៖​វាសនា​

មេ​ប៉ូលិស​ក្រុង​បាន​ប្រាប់អោយដឹង​ថា ប៉ូលិស​ក្រុង​បាងកក​២៧​នាក់​ឆ្លងកូវី​ដ​១៩ និង​៣២៦​នាក់​កំពុង​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​រង់ចាំ​លទ្ធផល​ពិនិត្យ​សុខភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម