អារម្មណ៍មួយរបស់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងមើលថែព្យាបាល អ្នកជម្ងឺ ឆ្លង កូវីដ19 នៅខេត្តព្រះសីហនុ

423
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ «ស្លៀកពាក់តែងតួ រៀបខ្លួន បំពេញបេសកកម្មជាពេទ្យជួរមុខប្រចាំថ្ងៃ» ប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ19 ដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលជាជនរងគ្រោះ និងជាកិច្ចឆ្លើយតប ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គ្រូពេទ្យរបស់យើងក្នុងខេត្តព្រះសីហនុបាននិងកំពុងបន្តរមើលថែព្យាបាលអ្នកជំងឺកូវីដ១៩ទាំង៣៤នាក់(ខ្មែរ២នាក់ បារាំង៣២នាក់)ជិតបានសម្រេចជោគជយ័ហើយ។

ក្រុមគ្រូពេទ្យថ្លែងថា ស្ថានភាពអ្នកជំងឺកូវីដ១៩ទាំង៣៤នាក់ គិតមកត្រឹមល្ងាចថ្ងៃទី៣០ខែមិនាឆ្នាំ២០២០នេះ មិនមានអ្វីជាការបារម្ភឡើយ ជាមួយនឹងការរំពឹងទុកថា អាចនឹងធូរស្បើយបានចាកចេញពីខេត្តព្រះសីហនុទៅផ្ទះនិងប្រទេសបារាំងវិញឆាប់ៗនេះ។

ក្រៅពីក្រុមគ្រួសារគ្រូពេទ្យផ្ទាល់ដែលបានជូនពរសម្រាប់បេសកកម្មនេះ បងប្អូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក៍បានជូនពរ ដល់គ្រូពេទ្យជួរមុខទាំងអស់មានសុខភាពល្អ គ្រប់ប្រការ។

អ្វីជាក្តីរំភើបក្តុក ក្តួលបំផុតថែមទៀតនោះ គឺជាការជូនពរ របស់ប្រជាពលរដ្ឋ យ៉ាង ផុលផុស បំផុត នៅលើបណ្តាញសង្គម ដល់ក្រុមគ្រូពេទ្យទាំងអស់ កុំឲ្យមានឆ្លងជម្ងឺកាចសាហាវនេះខណះ ដែល លះបង់គ្រប់យ៉ាង ដើម្បីព្យាបាលអ្នកជម្ងឺ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម