មេទ័ព​ខេត្តព្រះវិហារ​ដឹកនាំ​កម្លាំង​ចុះ​ផ្សព្វផ្សាយ​ស្តីពី​ទប់ស្កាត់​ការរីករាល​ដាល​ជំងឺ​កូ​វីដ​១៩

313
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​កាលពី​ល្ងាច​ថ្ងៃទី​៣០​មីនាឆ្នាំ​២០២០​បាន​ដឹកនាំ​មន្ត្រី​យោធា​ចុះទៅ​តំបន់​បុស្ស​ស្បូវ​និង​ជាំ​តែ​ស្ថិតនៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ដែនដី​រដ្ឋបាល​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

ដំណើរ​ឆ្ពោះទៅកាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ របស់​មេទ័ព​ប្រចាំខេត្ត​ព្រះវិហារ​នោះ ត្រូវគេ​ដឹងថា ដើម្បី​ជួប​សួរសុខទុក្ខ និង​ផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ ការរីករាយ​ដាល នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី កូ​រ៉ូ​ណាវី​រុស​Covid19​ដល់​នាយទាហាន​ពលទាហាន​និង​គ្រួសារ​កងទ័ព​ដែល​កំពុង​ស្ថិតនៅ​តំបន់​បុស្ស​ស្បូវ និង​ជាំ​តែ នៃ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​លោក​បាន​ផ្សព្វផ្សាយ​អំពី​វិធី​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ដល់​នាយទាហាន​នាយទាហានរង​ពលទាហាន​និង​គ្រួសារ​កងទ័ព​ជាច្រើន​រយ​នាក់​ដែល​កំពុង​ឈរជើង​នៅលើ​ខ្សែត្រៀម​ជួរមុខ​ក្នុង​ទិស​បុស្ស​ស្បូវ​និង​ជាំ​តែ​នៃ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ណែនាំ​ឱ្យ​លាងដៃ​នឹង​សាប៊ូ​អាល់កុល​ឬ​ចែ​ល​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស​ប្រើ​ក្រមា​ត្រូវ​នៅ​ឃ្លាត​ពីគ្នា​១​ម៉ែត្រ​កន្លះ​បញ្ឈប់​ការ​ចាប់ដៃ​បែរជា​មក​សំពះ​គ្នា​វិញ​និង​ហាម​យកដៃ​ដែល​មិន​ស្អាត ទៅ​ប៉ះ​មុខ ប៉ះ​មាត់ និង​ប៉ះ​ភ្នែក​ជាដាច់ខាត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​លោក​បាន​ផ្សព្វផ្សាយ​អំពី​វិធី​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ដល់​នាយទាហាន​នាយទាហានរង​ពលទាហាន​និង​គ្រួសារ​កងទ័ព​ជាច្រើន​រយ​នាក់​ដែល​កំពុង​ឈរជើង​នៅលើ​ខ្សែត្រៀម​ជួរមុខ ក្នុង​ទិស​បុស្ស​ស្បូវ និង​ជាំ​តែ នៃ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ណែនាំ​ឱ្យ​លាងដៃ​នឹង​សាប៊ូ​អាល់កុល​ឬ​ចែ​ល​សម្លាប់​មេរោគ​បាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស ប្រើ​ក្រមា ត្រូវ​នៅ​ឃ្លាត​ពីគ្នា ១​ម៉ែត្រ​កន្លះ បញ្ឈប់​ការចាប់​ដៃ បែរជា​មក​សំពះ​គ្នា​វិញ និង​ហាម​យកដៃ​ដែល​មិន​ស្អាត ទៅ​ប៉ះ​មុខ ប៉ះ​មាត់ និង​ប៉ះ​ភ្នែក​ជាដាច់ខាត​។​

​លោក​បញ្ជាការ​បន្តថា ប្រសិនបើ​អនុវត្តបាន​បែបនេះ​ជាប្រចាំ​នោះ ជំងឺ​កូ​វីដ​១៩ នឹង​មិនអាច​រាតត្បាត នៅតាម​តំបន់​ព្រំដែន​នេះ​បានឡើយ ហើយក៏​ជាការ​រួមគ្នា​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម