​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាងច្បាប់​៣

190
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​មួយចំនួន​។​

​របៀបវារៈ​ដែល​នឹងត្រូវ​ពិនិត្យ​ពិភាក្សា​មាន​៖១.​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​រដ្ឋសភា​សុំ​ដាក់​សេចក្តី​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​អ៊ិន​វេស​ម៉ិ​ន​គ្រុប​ឯ​.​ក​សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​៧០០​មេ​ហ្គា​វ៉ា​ត់​ខេត្តកោះកុង​ទៅក្នុង​របៀបវារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤​។​
២.​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​រដ្ឋសភា​សុំ​ដាក់​សេចក្តី​សេចក្តីព្រាងច្បាប់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ាញ​សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ២៦៥​មេ​ហ្គា​វ៉ា​ត់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៅក្នុង​របៀបវារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤​។

៣.​ពិនិត្យ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២​រដ្ឋសភា​សុំ​ដាក់​សេចក្តី​សេចក្តីព្រាងច្បាប់ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ហាន​សេង​ខូ​ល​ម៉ាញ​សម្រាប់​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​២៣០​គីឡូវ៉ុល​ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​។​ទៅក្នុង​របៀបវារៈ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​

​បណ្ឌិត​រដ្ឋ​ជាម​យៀប​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍ថា​៖​ការអនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ទាំង​៣​នេះ​គឺជា​ការបើកផ្លូវ​និង​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​។​

​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​តំណាង​រាជរដ្ឋាភិបាល​ដែល​ទទួល​ការពារ​សេចក្តីព្រាងច្បាប់​ទាំងនេះ​បាន​សន្យា​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់​ឱ្យបាន​គ្របដណ្តប់​គ្រប់​ភូមិ និង​រោងចក្រ សហគ្រាស ជាមួយ​តម្លៃ​សមរម្យ ស្របតាម​ផែនការ​បញ្ចុះតម្លៃ​អគ្គិសនី សំដៅ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ​និង​ថាមពល​បាន​បង្ហាញថា​៖​គិត​ត្រឹម​ឆ្នាំ​២០១៩​ប្រទេស​កម្ពុ​ជាមាន​ទំនប់​វា​រី​អគ្គិសនី​សរុប​ចំនូ​ន​៧​ដែល​ថាមពល​អគ្គិសនី​ចំនួន​១.៣២៨​មេ​ហ្កា​វ៉ា​ត់​និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​២​។​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ប្រេង​ខ្មៅ​ចំនួន​១​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​២​។​អគ្គិសនី​ដើរ​ដោយ​ជីវឧស្ម័ន​ដែលមាន​កម្លាំង​ផលិត​សរុប​ចំនួន​២.៣៨៨​មេកា​វ៉ា​ត់​។​
​ដោយឡែក​ប្រភព​ថាមពល​អគ្គិសនី​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេសជិតខាង​រួមមាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់ មាន​ថាមពល​សរុប​ចំនួន​ជាង​៤៤២​មេកា​វ៉ា​ត់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ