​ព័ត៌មាន​បន្ថែម​៖​រថយន្ត​បើក​បុក​ដើមឈើ​របួសធ្ងន់​ស្រាល​៧​នាក់​នៅ​ស្រុក​ជីក្រែង​

189
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ដោយ​ខ្លួនឯង​មួយ​បាន​កើតឡើង ដោយ​រថយន្ត​ម៉ា​កូ​យូ​តា​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស​បណ្តាលឱ្យ​អ្នករួមដំណើរ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​៧​នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​គោក​រមាស​ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​សុខ​សុទ្ធា​វុ​ធ​អធិការនគរបាល​ស្រុក​ជីក្រែង​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​គ្រោះថ្នាក់​ពណ៌​ស​ពាក់​ស្លាក​លេខ កោះកុង ២B- ៦៣៦៣ អ្នកបើកបរ​ឈ្មោះ ឈួន ឈុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទីលំនៅ​ភូមិ​កោះ​កាពិ​ក ឃុំ​កោះ​សា​រ៉ា​យ ស្រុ​កោះកុង ខេត្តកោះកុង ដឹក​មនុស្ស​ចំនួន ៦​នាក់ ដោយ​បើកបរ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ។​

​លោក​បាន​បន្តថា​ល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​ដើមឈើ​នៅក្បែរ​ផ្លូវ​ដោយ​ខ្លួនឯង​បណ្ដាលឱ្យ​អ្នករួមដំណើរ​ក្នុង​រថយន្ត​នោះ​រងរបួស​ធ្ងន់​និង​ស្រាល​ហើយ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​កំពង់ក្តី ដើម្បី​សង្គ្រោះ​និង​ព្យាបាល​។​

​លោក​បាន​បន្តថា​ជនរ​ង​គ្រោះ​ទាំងនោះ​រួមមាន​ទី​១,​ឈ្មោះ​សែម​យ៉​ត​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​អ្នករួមដំណើរ​របួសធ្ងន់​,​ទី​២​ឈ្មោះ​ឈួន​ឈុន​អ្នកបើកបរ​រងរបួស​ស្រាល​,​ទី​៣​ឈ្មោះ​ណុ​វាសនា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​អ្នករួមដំណើរ​របួសស្រាល​,​ទី​៤​ឈ្មោះ​សែម​ភ័​ក្រ​ប្រុស​អាយុ​៥០​ឆ្នាំ​អ្នករួមដំណើរ របួសស្រាល , ទី​៥ ឈ្មោះ ម៉ម សារ៉ូ​ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ​អ្នករួមដំណើរ របួសស្រាល , ទី​៦ ឈ្មោះ សែន សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​អ្នករួមដំណើរ របួសស្រាល ,​និង​ទី​៧​ឈ្មោះ​ឈួន​ផាន់​ណា​ភេទ​ស្រី អាយុ​៣១ អ្នករួមដំណើរ របួសស្រាល ៕S/

រូបភាព​: បើករថយន្ត​ងងុយដេក​រេ​ចង្កូត​បុក​ដើមឈើ​របួសធ្ងន់​ស្រាល​៧​នាក់​នៅ​ស្រុក​ជីក្រែង​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម