ក្រុមការងារ​ជំនាញ​ចុះ​តាមដាន​ការលក់​សម្ភារ​ក្លែងក្លាយ​សម្រាប់​ប្រឆាំង​ជំងឺ​កូ​វីដ​១៩

294
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​ក្រុមការងារ​ជំនាញ​បាន​ចុះ​តាមដាន​ការដាក់​លក់​ម៉ាស៊ីន​តេស​Covid19,​ត្រួតពិនិត្យ​គុណភាព​អាល់កុល​,​តម្លៃ​ម៉ាស់​,​តម្លៃ​ទឹក​លាងដៃ​ក្នុងភូមិ​កណ្តាល​សង្កាត់​កំពង់​ប្រណាក់ ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

​លោក ដួង មុនី ប្រធាន​សាខា ក​.​ប​.​ប ខេត្តព្រះវិហារ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ប្រតិបត្តិការ គឺ​ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ នេះ មាន​ម្ចាស់​ឱសថស្ថាន ឬ​អាជីវករ​មួយចំនួន ឆ្លៀតឱកាស ដាក់លក់​អាល់កុល​ជែ​ល​លាងដៃ​ក្លែងក្លាយ​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​កូ​វីដ​-១៩​និង​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់​។​លក់​ម៉ាស់​មានតម្លៃ​ខ្ពស់​កេង​យក​ផលចំណេញ​ហួសហេតុ​មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់​។​ស្រប​ពេលដែល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក កំពុង​ជួបប្រទះ នៃ​ការរីក​រាលដាល នៃ​វីរុស COVID-19​។​

​លោក​ប្រធាន​សា​ខាក​.​ប​.​ប​បាន​បន្តថា​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​អាជីវករ​មួយចំនួន បាន​កំពុង​ចរាចរ​ធ្វើ​អា​ជីក​ម្ម លក់​អាល់កុល​ក្លែងក្លាយ (​មេ​តេ​ណុល​) សរុប​ចំនួន​៖ ចំនួន ៨១​លីត្រ​។ បន្ទាប់មក​មន្ត្រី​សាខា​ក​.​ប​.​ប​បានធ្វើ​កំណត់ហេតុ​និង​ដកហូត​អាកុល​ក្លែងក្លាយ​ទាំង​នោះមក​រក្សាទុក​នៅ​សាខា ក​.​ប​.​ប ខេត្តព្រះវិហារ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​ក្នុងឱកាស​នោះដែរ​លោក​ដួង​មុនី​ក៏បាន​សំណូមពរ​ដល់​អាជីវករ​សូមមេត្តា​កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ម៉ាស និង​អាកុល សម្រាប់​លាង​សំអាត​ដៃ កឹ​ប​កេង​យក​ផលចំណេញ​ហួសហេតុ​។​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការទិញ​ផលិតផល​ក្លែងក្លាយ​ឬ​គ្មាន​គុណភាព​យកមកប្រើ​ប្រាស់​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម